BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home

G-Devith សម្តែងបទថ្មី “We Made It” ft Soda នៅការប្រគំតន្រ្តី Drift Phunk 

ថ្ងៃចន្ទ, 10 ខែមិថុនា 2024 10:35  BeeTube News

photo_1_2024-06-10_10-29-30

We made it YA YA YA! ក្លាយជា Trending ថ្មីមួយនៅលើ​​​បណ្តាញសង្គម បន្ទាប់ពីលោកជីដេវីតទើបតែបានបង្ហើបបទចម្រៀងថ្មីមួយ និង Perform ជាលើកដំបូងមុនចេញផ្សាយជាពិសេសនៅក្នុងការប្រគំតន្រ្តី Drift Phunk របស់លោកកាលពីរាត្រីថ្ងៃទី០៨​​​ ខែមិថុនា កន្លងទៅនេះ។ បទថ្មីរបស់លោកជីដេវីតនេះមានចំណងជើងថា«We Made It» ដែលលោកបានច្រៀងឡើងរួមជាមួយនឹង DJ កូរ៉េដ៏ស្រស់ស្អាត DJ Soda ហើយទំនងជា​​​បទចម្រៀងនេះត្រូវបានច្រៀងឡើងដើម្បីអរគុណទៅកាន់ហ្វេនៗរបស់ពួកគេផងដែរ ដោយមាន DJ Soda ច្រៀងបន្ទរតាមក្រោយថា«We Made It YA YA YA»។ 

photo_4_2024-06-10_10-29-30

យ៉ាងណាមិញផងដែរ បន្ទាប់ពីការសម្តែងនូវបទចម្រៀងនេះចប់ DJ Soda ក៏ទទួលបានបាចផ្កាដ៏ស្រស់ស្អាតពីនាយកប្រតិបត្តិការនៃក្រុមហ៊ុនស្រាបៀវឌ្ឍនៈ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ផងដែរ ហើយបន្ទាប់មកលោកជីដេវីតក៏បានលលេងនឹងអ្នកឧកញ៉ាថា តោះ! ទាន់រូបលោកនៅលើឆាកតន្រ្តីនេះដែរ សូមអោយប​​​ណ្តាអ្នកគាំទ្រធ្វើការស្នើសុំតាមចិត្តសំរាប់ការនាំមកជូនរបស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈនាឳកាសក្រោយៗទៀត។ 

photo_2_2024-06-10_10-29-30

គួរបញ្ជាក់ផងដែរថា នេះគឺជាការប្រគំតន្រ្តី Solo ថ្មីមួយទៀតពីលោកជីដេវីតក្រោមបរិយាកាសស​​​ប្បាយៗ និងអាចចូលរួមទស្សនាដោយសេរីនៅឯទល់មុខសាលមហោស្រពកោះពេជ្រ ដោយលោកជីដេវីតបានត្រៀមឡើងជាមួយនឹងតារាងបទចម្រៀងជាច្រើនបទ មានទាំងបទថ្មីៗ និងបទចាស់ៗ ដែលលោកជីដេវីតក៏បានភ្ជាប់ឡើងជាមួយនឹងឃ្លា Slogan នៃ Concert នេះថា «We made it unbelievable» និងរួមជាមួយលោកនៅក្នុងរូបភាព Poster បែប Action ​​​នៃមនុស្សយន្តឡូយប្លែកតែម្តង។ ខណៈដែលនេះក៏ជាលើកដំបូងរបស់ DJ Soda ផងដែរ ដែលបានច្រៀងរ៉េបនៅលើឆាកដ៏ធំរបស់កម្ពុជានៅក្នុងបទចម្រៀងរួមគ្នាជាមួយលោកជីដេវីត។ 

photo_3_2024-06-10_10-29-30


 


ថ្ងៃចន្ទ, 10 ខែមិថុនា 2024 10:35  BeeTube News