BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith ហៅឈ្មោះ VannDa ធ្វើអោយអ្នកគាំទ្រស្រែកហ៊ោ

ថ្ងៃព្រហស្បតិ៍, 28 ខែមីនា 2024 14:42  BeeTube News

14-2

គ្មានអ្វីល្អដូចជាក្លឹបកម្សាន្ត Patron De Santo នោះទេ! ទាំងអញ្ជើញតារាកំពូលៗមកសម្តែងផង​​​ មកជាភ្ញៀវផង ដើម្បីកំដរបរិកាសដ៏រីករាយនៃរាត្រីកាល! ចំណែកកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែបែកធ្លាយការចែករំលែកថ្មីមួយទៀតដែលបង្ហាញថាលោក Athika ម្ចាស់ក្លឹបកំសាន្ត Patron De Santo ថែមទាំងចុះទន់អនុញ្ញាតអោយ Dj របស់ក្លឹបចាក់បទអ្វីក៏បានដែរ អោយតែភ្ញៀវរបស់លោកបានរីករាយ! ខណៈនៅពេលនោះដែរ ក៏បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយទិដ្ឋភាពបានបង្ហាញឡើងថាលោក Athika និងលោកជីដេវីត ដែលជាដៃគូប៉ិនឌឺ និងកូរដូចគ្នា កំពុងតែឆ្លងឆ្លងនិយាយលេងសើចជាមួយគ្នាកំដរទស្សនិកជន ដោយម្នាក់នៅលើឆាក ម្នាក់ទៀតស្រែកពីកន្លែងទស្សនាមក។ 

ដោយនៅខណៈនោះ Dj បានចាក់បទចម្រៀងរបស់លោកវណ្ណដាឡើង ហើយលោក Athika ក៏បានសួរលោកជីដេវីត​​​បែបលេងសើចថា«ហេតុអ្វីមិនច្រៀង?» លោកជីដេវីតក៏បានសើចទាំងអឹមអៀន និងនិយាយត្បកវិញថា«បទវណ្ណដាហ្នឹង!» ដែលធ្វើអោយទាំងទស្សនិកជន និងលោក Athika ស្រែកហ៊ោឡើងតែម្តង ព្រោះមិនងាយឃើញទេដែលឃើញលោកជីដេវីត Mention ហៅឈ្មោះលោកវណ្ណដាត្រង់ៗបែបនេះ។ លោក Athika ក៏បានបន្តឡើងថា មុនមក Dj ក៏បានសួរលោកផងដែរ អាចចាក់បទលោកវណ្ណដាបានរឺអត់ លោក Athika ក៏អូខេ ព្រោះមិនប្រកាន់អ្វីច្រើនទេអោយតែភ្ញៀវនៃក្លឹបកម្សាន្ត Patron De Santo បានសប្បាយទាំងអស់គ្នា។ ខណៈលោកជីដេវីតក៏បានលាន់មាត់បែបលេងសើចថា«វិធីប្រម៉ូតមានមួយគគោក ចេះតែប្រើវិធីបង្កើតរឿងអ៊ីចឹងហើយ»។ មើលទៅម្តងនេះ ទាំងលោក Athika និងលោកជីដេវីតដូចជាប្រើវិធីលះបង់ និងចុះទុនបន្តិចហើយ ដើម្បីអោយតែហ្វេនៗរបស់ពួកគេសប្បាយរីករាយ!

photo_2_2024-03-28_14-35-19

photo_4_2024-03-28_14-35-19



 


ថ្ងៃព្រហស្បតិ៍, 28 ខែមីនា 2024 14:42  BeeTube News