ប្រភេទតន្ត្រី Hip-Hop អ្នកណាៗក៏បានដឹងថាជាប្រភេទតន្ត្រីមួយដែលតែងតែនិយាយរៀបរាប់អំពីភាពក្លាហាន តស៊ូ និងជ័យជំនះរបស់ខ្លួនទៅកាន់អ្នកស្តាប់ ខុសពីប្រភេទតន្រ្តីផ្សេងៗទៀត។ មិនមែនមានតែតារារ៉េបល្បីៗរបស់ខ្មែរ ដូចជា វណ្ណដា និង ជីដេវីតនោះទេ មានតារារ៉េបល្បីៗរបស់អាមេរិកជារឿយដែលតែងតែ មានសង្គ្រាមពាក្យសម្តីខ្លះៗនៅក្នុងបទចម្រៀងរបស់ពួកគេដូចជា Drake Eminem Kanye West និង Nicki Minaj ជាដើម។ ប៉ុន្តែយើងឃើញថាទោះបីជានៅក្នុងរង្វង់សិល្បៈ Hip Hop ដែលពោរពេញទៅដោយពាក្យពេចន៍ផ្ចាញ់ផ្ចាលឌឺដងយ៉ាងណាក្តី ក៏គ្មានអ្នកណាអាចកំណត់ដឹងដើមហេតុដែលធ្វើអោយពួកគេផ្ទុះសង្គ្រាមពាក្យសំដីនោះទេ វាហាក់បីដូចជាត្រឹមតែជាតាក់តិចរបស់ពួកគេដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួនទៅវិញទៅមក។ ត្រលប់មកមើលករណីរបស់តារារ៉េបមួយគូរដែលអ្នកគាំទ្រតែងតែលើកយកជាប្រធានបទនោះគឺលោកជីដេវីតនិងលោកវណ្ណដា ដែលធ្វើអោយមនុស្សជាច្រើនយល់ឃើញថាពួកគេគឺជាគូវិវាទបញ្ច្រាស់ទិសប៉ូលគ្នា។ នៅមួយរយៈចុងក្រោយនេះ សង្កេតឃើញថាលោកជីដេវីត និងលោកវណ្ណដាតែងតែធ្វើបទចម្រៀងដោយយក Reference ពីបទរបស់គ្នា តែទោះជាយ៉ាងណាក៏ដោយពួកគេទាំង២មិនដែលលើកបង្ហាញអំពីដើមហេតុឬមូលជាក់ច្បាស់ទៅអ្នកគាំទ្រម្តងណាឡើយ។ មនុស្សមួយចំនួនយល់ឃើញថារឿងហេតុទាំងនេះផ្តើមឡើងដោយកាលកំឡុងពេលលោកជីដេវីតចេញបទចំរៀង«រាំពាក់ម៉ាស់» បន្ទាប់មកលោកវណ្ណដាក៏បញ្ចេញបទចម្រៀងរបស់លោក«ព្រាននារី» ដែលមានប្រយោគថា ព្រោះតែរាំមិនហុយដី បើសិនជាហុយមែនក៏មិនពាក់ម៉ាសដែរថ្លៃ។ ពាក្យចម្រូងចម្រាស់ទាំងនេះក៏ធ្វើអោយមានភាពរកាំរកូសកើតឡើង ដែលមុននោះលោកជីដេវីតធ្លាប់ទាំងបានបង្ហាញការគាំទ្រលោកវណ្ណដាទៀតផងតាមរយៈការរាំបទចម្រៀងរបស់លោក។ សង្កេតឃើញថាបន្ទាប់ពីមានរឿងនោះកើតឡើង កញ្ញាទេពបូព្រឹក្សក៏បានធ្វើការLiveនិយាយលេងជាមួយហ្វេនៗរបស់នាងថា«សម័យនេះសម័យកូវីត ទោះចង់មិនចង់ក៏ត្រូវពាក់ម៉ាសសិនដែរ»។ ប៉ុន្តែរឿងនេះបានកើតឡើងកប់ក្នុងអតីតកាលទៅហើយ តែតារារ៉េបទាំងពីរនៅតែបន្តអោយសញ្ញាមិនស៊ីខ្សែគ្នាជារឿយៗតាមរយៈបទចម្រៀងរបស់ពួកគេទោះបីជាម្នាក់ៗនៅផ្លូវរៀងខ្លួនរបស់ពួកគេក៏ដោយ។នៅត្រង់ចំនុចនេះផងដែរ អាចធ្វើអោយមានចម្ងល់មួយកត់សម្គាល់បានថាតើខាងលោកវណ្ណដាពិតជាមានចេតនា Diss អោយលោកជីដេវីតដែរទេនៅក្នុងបទចម្រៀងនោះ? រឺទាំងនេះគ្រាន់តែជាភាពចៃដន្យ រឺមួយក៏ជាសិល្បៈក្នុងសង្គ្រាមរ៉េប? ជាក់ស្តែងកាលពីក្នុងឆ្នាំ២០២១ លោក ជីដេវីត បានធ្លាប់ Live ប្រាប់ទស្សនិកជនរួចមកហើយពីគំនិតរបស់ទាក់ទងនឹងការច្រៀង Diss Trackនេះនៅលើប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួន។តាមរយៈខ្សែអាតវីដេអូដដែលនោះ លោកបានបន្តថាលោកមិនមានគំនិតធ្វើ Diss Track ជាមួយអ្នកណាទៀតទេ ព្រោះលោកមិនមានពេលវេលាគ្រប់គ្រាន់ ហើយលោកក៏មានអាយុនិងវ័យរបស់លោកក៏ច្រើនជាងមុនដែរយ៉ាងទៀតសមត្ថភាពរបស់លោកក៏ធ្លាក់ចុះ និងសំខាន់បំផុតនោះលោកយល់ឃើញថាការ Diss Track នៅស្រុកខ្មែរមិនដូចស្រុកគេនោះឡើយ ។លោកក៏បានបន្ថែមទៀតថាការច្រៀងឌឺដងគ្នានៅក្នុងប្រទេសយើងវាមានភាពលើសពីសិល្បៈទៅទៀតដែលជាហេតុបង្កកើតឡើងជាជម្លោះផ្សេងៗ។ បើយើងប្រៀបធៀបសកម្មភាពថ្មីៗរបស់លោកជីដេវីដ និងកម្រោងសម្តីរបស់លោកកាលពី១ឆ្នាំមុនពិតជាមានភាពខុសគ្នាស្រឡះដូចជាមេឃនិងដី និងបានបង្កើតចេញនូវចម្ងាល់និងសំណួរចោទសួរជាច្រើនថា ហេតុអ្វីបានជាពេលថ្មីៗនេះ ហាត់បីដូចជាលោកចង់បង្កើតភ្លើងសារជាថ្មីម្តងទៀត តាមរយៈអត្ថន័យ និងសារពាក្យពេចន៏មមួយចំនួន។ ហេតុអ្វីបានជាពេលនេះ? ហេតុអ្វីបានជានៅក្នុងកំឡុងពេលដែលលោកបញ្ចេញអាល់ប៊ុមទី៣របស់ខ្លួនថ្មីៗនេះ?ម្យ៉ាងទៀតទស្សនិកជននិងអ្នកគាំទ្រជាច្រើនគិតថាដូចជាមិនទំនងសោះដែល លោកជីដេវីតបង្ហាញការគាំទ្ររបស់ខ្លួនទៅនឹងមិត្តសិល្បៈចាក់ទឹកមិនលិចរបស់លោកវណ្ណដា ដែលជាក្រុមក្មេងខ្មែរដែលសិល្បៈកររួមដំបូងរបស់ផលិតកម្មបារមី និងធ្លាប់បានរួមគ្នាជាមួយវណ្ណដាច្រើនលើកជាច្រើនសារ ដូចជាបទ Mam, Play On, Follow Ma Dance ជាដើម។
G:Devith: អាឡូ! អើ! លឺច្បាស់អត់វណ្ណដា! គ្នា G-Devith ហាស! នៅនេះ សេវា Smart ដូចអត់មានសោះ! យាយចឹងនៅឯងបទចម្រៀងថ្មីៗទើបចេញនឹង! អាចមានឃ្លាខ្លះលើកលួស អីកុំប្រកែប្រកាន់អី! ធ្វើមិចបើសិស្បៈរ៉េបតែប៉ុណ្ណឹង!
VannDa: អាឡូ! លឺច្បាស់តើ! ឯងប្រើ Cellcard សេវាពេញ! អេម! តែបានតានៅភ្នំពេញដែរនឹង តាមខេត្តដូចបាកដែរ! អត់អីទេ មិត្ត តម៉ាសប្បាយទៅអត់អីទេ គ្នាមានថ្មីៗដៀលម៉ាកប់ៗដែរនឹងហាហា! អើបានហើយចឹងគ្នាជក់បារីម៉ាភ្លេត!