BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith បើកកម្មវិធី Triple F Listening Party ជាមួយអ្នកគាំទ្រជាលើកដំបូង, VannDa គ្រោងនឹងប្រកាសកាលបរិច្ឆេទនៃ​ Skull Tour

ថ្ងៃចន្ទ, 25 ខែកក្កដា 2022 15:56  BeeTube News

G-Devith បើកដំណើរការកម្មវិធី Triple F Listening Party ជាមួយអ្នកគាំទ្រជាលើកដំបូង

កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ លោកជីដេវីតបានធ្វើឡើងកម្មវីធី Triple F Listening Party ជាលើកដំបូងដើម្បីសម្ភោទអាល់ប៊ុមPassionរបស់លោកជាមួយនឹងបណ្តាអ្នកគាំទ្រស្មគ្រ័ស្មេាះរបស់លោក និងមិត្តសិល្បករកំពូលតារាល្បីៗជាច្រើននាក់បានមកចូលរួមផងដែរដូចជាកញ្ញាទេពបូព្រឹក្ស សុភក្រ័កុសុមៈ ហារ៉ាយុទ្ធ អាធីកា ចាដេត រួមទាំងកំពូលVloggerជាច្រើនរូប។ គួរបញ្ជាក់ផងដែរ កម្មវិធីនេះធ្វើឡើងនៅម៉ោង៣រសៀលនៅឯមជ្ឈមណ្ឌល Exchange Square ដោយនៅក្នុងនេាះ លោកជីដេតបានបកស្រាយនូវបទចំរៀង ក៏ដូចជាធ្វើការសម្តែងចំណាប់ផ្សេងៗ និងសំណេះសំណាលជាមួយអ្នកចូលរួមរបស់លោកផងដែរ។ កម្មវិធីទាំងមូលធ្វើឡើងស្របជាមួយបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាល ដោយមានការច្រៀងរាំជជែកគ្នាលេងកងរំពងរវាងមិត្តសិល្បករ និងអ្នកគាំទ្ររបស់លោកជីដេវីត។ លើសពីនេះទៅទៀតលោកជីដេវីតក៏បានធ្វើការបញ្ចេញនូវបទចំរៀងទាំង១៥បទរបស់លោកអោយបណ្តាអ្នកចូលរួមគ្រប់គ្នាបានស្តាប់មុននឹងចេញនៅលើ កម្មវិធីសេវាចំរៀងឌីជីថលផ្សេងៗទៀត។ខណៈនេាះដែរលោកក៏បានធ្វើការសំណេះសំណាលសួរនាំពីចំណាប់អារម្មណ៍របស់ Vlogger ដែលបានស្តាប់នូវបទចំរៀងរបស់លោកនិងបានទាំងចែករំលែកតៗគ្នានៅពាសពេញបណ្តាញសង្គមផងដែរ។ 

295240313_650281426461185_6206785308054781983_n

វណ្ណដាប្រកាសគ្រោងនឹងប្រកាលបរិច្ឆេទ នៃការប្រគុំតន្រ្តី Skull Tour របស់ខ្លួននាពេលឆាប់ៗ

បន្ទាប់ពីការបញ្ចេញអាល់ប៊ុម Skull2 របស់លោករួចមក រូបលោកនិង ក្រុមការងារបារមីទើបតែត្រលប់ពីចូលរួមសកម្មភាពកសាងក្រុមនៅឯខេត្តកំពតកាលពីថ្ងៃទី១០ដល់១៣ ខែកក្កដាអ្នកគាំទ្រជាច្រើនរបស់លោកមានការរំភើបសារជាថ្មី បន្ទាប់ពីបានរកឃើញថា
លោកបានវិលត្រលប់មកវិញជាមួយការបង្ហេាះសារមួយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក 
កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅនេះអមជាមួយCaptionថា SKULL TOUR នឹងមកដល់ពេលឆាប់ៗនេះហើយ បងប្អូនហ្វេនៗ អ្នក បាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុ និង ភ្នំពេញត្រៀមៗទាំងអស់គ្នាណា! SKULL TOUR coming real soon 
យ៉ាងណាមិញរូបលោកមិនទាន់បានបញ្ជាក់កាលបរិច្ឆេទនៅឡើយទេ គ្រាន់តែអោយអ្នកគាំទ្រត្រៀមខ្លួនជាមុនប៉ុណ្ណេាះ បើសិនចង់ដឹងថាការប្រគុំតន្រ្តីជាលើកដំបូងរបស់លោកនឹងមានភាពអស្ចារ្យកំរិតណា កុំភ្លេចចូលរួមទិញសំបុត្រមើលទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ។

DEN_6195 (1)

អត្ថបទដោយ Vatey


ថ្ងៃចន្ទ, 25 ខែកក្កដា 2022 15:56  BeeTube News