កាលពីថ្ងៃទី៧ ខែកុម្ភៈនេះអ្នកនាង TBP បានបង្ហោះរូប៣សន្លឹកជាមួួយលោក gdevith ដែលបានអមនឹង captionថា see you tommorow new york។ លើកនេះអ្នកទាំង២ត្រូវបានអញ្ជើញទៅដោយ brand សម្លៀកបំពាក់ប្រចាំ សហរដ្ធអាមេរិក។ ដែលកម្មវិធីនោះគឺ បានធ្វើឡើងដោយក្រុមហ៊ុនសំលៀកបំពាក់ដ៏ល្បីមួយគឺ Tommy Hilfiger នៅទីក្រុង New York ដែលមានឈ្មោះថា Tommy Hilfiger Fall-WInter 24 Runway Show ហើយព្រឹត្តការណ៍នេះមានការចូលរួមដោយតារាល្បីៗទូទាំងពិភពលោកដែលមានលោក Sylvester Stallone, lee-Junho (ពីក្រុម 2PM), NAYEON (ពីក្រុម TWICE) មកពីប្រទេសកូរ៉េ និង PHUWIN, NARAVIT និង WIN METAWIN មកពីប្រទេសថៃជាដើម។
តួយ៉ាងកម្មវិធី Fall Winter Runway Show នេះគឺជាការដាក់បង្ហាញនូវ Collectionថ្មីសម្រាប់រដូវស្លឹកឈើជ្រុះ ដែលជាការបញ្ជេញcollection ស្របទៅតាមរដូវនីមួយៗសម្រាប់ប្រេនមួយនេះ។ បន្ទាប់ពីការចូលរួមដាក់បង្ហាញcollectionថ្មី លោកGD និង អ្នកនាង TBP ក៏បានបង្ហោះនូវTeaser ថ្មីមួយ ដែលនោះគឺជាfeaturing របស់អ្នកទាំង២។ ដែលcaptionនៃវីដេអូនោះត្រូវបានសសរសេឡើងថា “អូនអើយមើល នុ៎ះអ្នកអត់មានស្នេហា...នៅពេលស្រវឹងបានដឹង Drama” បទនេះដែរ នឹងត្រូវបញ្ចេញ Full MV នៅថ្ងៃទី១៤ កុម្ភៈដែលត្រូវនឹងថ្ងៃទិវានៃក្ដីស្រឡាញ់ផងដែរ។ តើអត្ដន័យបទនេះមានអ្វីទាក់ទងនឹងទិវាក្ដីស្រឡាញ់? តើ ហ្វេនៗ GD និង TP ណាខ្លះដែលរងចាំអោយពួកគាត់ច្រៀងរួមគ្នា? តោះចាំស្តាប់មើលទាំងអស់គ្នានៅថ្ងៃValentine។