កាលពីពេលថ្មីៗនេះ លោកជីដេវីតបានលាតត្រដាងអារម្មណ៍ពិតរបស់លោកជាមួយនឹងខ្លឹមសារផ្អែមល្ហែមនិងគួរអោយរំភើបនៅលើបណ្តាញសង្គមអមជាមួយនឹងរូបថតដ៏ស្រស់សង្ហារបស់លោកនៅក្នុងឈុតអាវចាក់ពណ៌ខៀវមួយចំនួន។ ពណ៌ខៀវប្រហែលជាពណ៌ពេញនិយមរបស់លោកនាពេលនេះហើយព្រោះបន្តបន្ទាប់មកគេតែងតែសង្កេតឃើញតារារ៉េបរូបនេះបានបង្ហោះរូបថតរបស់លោកក្នុងសំលៀកបំពាក់ពណ៌ខៀវជាញឹកញាប់ និងបន្ថែមទៅលើនេះ "ពណ៌ខៀវ" ក៏ជាពណ៌ដែលអ្នកនាងទេពបូព្រឹក្សដែលជាសំណព្វចិត្តរបស់លោកបានជ្រើសរើសយកមកចាក់អាវចាក់ជូនលោកផងដែរ។
លោកជីដេវីតបានសរសេរខេបសិនដ៏មានអត្ថន័យថា "អាវប្រេនឥលូវប៉ាៗអោយសូន្យ អាវម៉ាក់ៗចាក់អោយនេះណាបានពេញបេះដូងអរគុណស៊ូតដែរ អោយម៉ាក់ៗដ៏ពូកែដល់ប៉ាៗ"។ នៅក្នុងថ្ងៃជាមួយគ្នានោះ អ្នកនាងទេពបូព្រឹក្សក៏បានចែករំលែកការបង្ហោះតពីលោកជីដេវីតរួមទាំងបានសរសេរខេបសិនឆ្លើយតបថា "ហា!ហើយខ្ញុំអ្នកចាក់ទៅអរគុណស៊ូតស្អីហ្នឹង"។ តួយ៉ាងអាទិទេពស៊ូតដែលជាព្រះគឺកំពុងទទួលបានការពេញនិយមជាខ្លាំងនៅលើបណ្តាញអ៊ីនធឺណែត ដែលផ្តើមឡើងពីលោក SOPHEA BK ដែលជាអ្នកមានថ្វីមាត់ប៉ិនប្រសប់ក្នុងការបញ្ចូលសំលេង និងជាអ្នកកាត់តវិដេអូផ្ទាល់។ តើទស្សនិកជនទាំងអស់គ្នាបានទស្សនាតុក្កតា "ស៊ូត" ហើយរឺនៅ? ល្អមើលរឺអត់ ជួយខមមែនប្រាប់អេដមីនទាំងអស់គ្នាផងណា!