ពិតជាមានរឿងគួរអោយភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃនេះ ដោយទស្សនិកបានឃើញការផ្ទុះឡើងនូវបទរួមគ្នារវាងបុរសសម្លេងផ្អែមថេណា និងបុរសសម្លេងញាប់ជីដេវីដ ដែលមានចំណងជើងថា "Hurricane" ឬជាភាសាខ្មែរថាយល់ព្យុះ គួរបញ្ជាក់ផងដែរបទចម្រៀងនេះត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី១០ ខែធ្នូកន្លងទៅនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងនៅលើយូធូប។ គួរអោយចាប់អារម្មណ៍ផងដែរក៏ស្ថិតនៅក្នុងថ្ងៃតែមួយដែលលោកថេណាបានចេញទៅសម្តែងការប្រគំតន្រ្តី Live Band នៅក្នុងកម្មវិធីដ៏ធំអស្ចារ្យគឺ FIFA WORLD CUP Official ViewingParty នៅក្នុងផាប់មួយកន្លែងនៃទីក្រុងភ្នំពេញ។
អ្នកគាំទ្ររបស់លោករំពឹងថានឹងអាចមានការ Live Performance បទថ្មីរបស់លោកទៅហើយ និងអាចមានការរួមសហការជាមួយលោកជីដេវីតថែមទៀត តែគួរអោយសោកស្តាយលោកថេណាជ្រើសរើសយកបទចាស់ៗមកសម្តែងប៉ុណ្ណោះ។ យ៉ាងណាមិញបទថ្មី "Hurricane" របស់ពួកគេមួយនេះ កត់សម្គាល់ឃើញថាមាន Vocal Background សំលេងនៅត្រង់ជាច្រើនកន្លែង ដែលធ្វើអោយអ្នកស្តាប់មានការសង្ស័យចង់ដឹងនរណាជាម្ចាស់ Vocal សំលេងទាំងនោះ។ ចំនុចមួយដែលពួកគេប្រទះឃើញនៅលើផ័សស្ទ័រចំរៀងនោះផ្ទាល់គឺត្រង់និម្មិតសញ្ញារបស់ក្រុម Klapyahandz ផងដែរ។ ត់ើអាចទេដែលក្រុម Klapyahandz ក៏មានចំនែកជាម្ចាស់ Vocal Background? តើអ្នកទាំងអស់គ្នាពេញចិត្តបទចម្រៀងនេះកម្រិតណាកុំភ្លេចធ្វើការខមមែនខាងក្រោមនេះផងណា!