BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith គ្រោងបញ្ចេញ Teaser បទថ្មី “Hype ម្ល៉េះនាង!”

ថ្ងៃពុធ, 31 ខែមករា 2024 13:30  BeeTube News

14-1

កាលពីពេលថ្មីៗនេះ លោកជីដេវីតបានគ្រោងនឹងបញ្ចេញ Teaser បទថ្មីមួយទៀត ដែលមានចំណងជើងថា«Hype ម្ល៉េះនាង!» បន្ទាប់ពីបទ«គាំងចិត្ត» របស់លោកទទួលបាន១លាន Views តាមការសន្យា និងក្រោយការចេញផ្សាយត្រឹមតែរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះ។ ដោយលោកជីដេវីតបានសរសេរឡើងអមជាមួយនឹងរូបភាព Poster នៃបទចម្រៀងឡើងថា «បន្ទាប់ពីមានការជ្រុលមាត់ថាបទ គាំងចិត្ត បាន១លានViews នឹងមានការជូនកាដូ M/V ថ្មី បានធ្វើអោយហ្វេនខ្ញុំ Stream ម្សិលមិញមួយថ្ងៃ 100K បានធ្វើអោយខ្ញុំមានការគាំងជាខ្លាំង តែយ៉ាងណាសន្យាគឺជាពាក្យសន្យាមិនអាចចាញ់ចិត្តទេ»។ 

photo_1_2024-01-31_13-22-54

គួរអោយចាប់អារម្មណ៍ផងដែរ នៅក្នុងរូបភាពនៃ Cover Poster មួយនោះ បានបង្ហាញឡើងជាមួយនឹងលោកជីដេវីតអង្គុយលើកៅអីមួយហ៊ុំព័ទ្ធជំុវិញដោយតុក្កតា Bearbrick ជាច្រើន។ គួរបញ្ជាក់ផងដែរថា​​​តុក្កតា Bearbrick គឺជាតុក្កតាដែលថ្លៃមួយផលិតឡើងដោយក្រុមហ៊ុន MediCom Toy នៃប្រទេសជប៉ុន។ យ៉ាងណាមិញ គួរអោយកត់សម្គាល់ផងដែរថា តុក្កតា Bearbrick នេះក៏ធ្លាប់ជានិម្មិតរូបស្ទាយល៍មួយរបស់លោកវណ្ណដាផងដែរ។ ម្យ៉ាងវិញទៀត Official Teaser បទចម្រៀងនេះផងដែរ ត្រូវបានលោកជីដេវីតបញ្ជាក់ឡើងថា នឹងត្រូវ Drop នៅក្នុងថ្ងៃទី៣១​​​​​​ ខែមករានេះហើយ។ ចង់ដឹងថាបទនេះមានរសជាតិខុសប្លែកពីបទ«គាំងចិត្ត» របស់លោកយ៉ាងណា តោះ!ទស្សនិកជនកុំភ្លេចរង់ចាំទស្សនានៅល្ងាចនេះទាំងអស់គ្នា!

photo_4_2024-01-31_13-22-54


 

 


ថ្ងៃពុធ, 31 ខែមករា 2024 13:30  BeeTube News