បន្ទាប់ពីបានចូលរួមកម្មវិធី Patron Ratyo សំណេះសំណាលជាមួយបណ្តាអ្នកគាំទ្ររួចមក ជំហានបន្ទាប់របស់លោកជីដេវីតបានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលលាយឡំនឹងរំភើបសាជាថ្មី នៅពេលដែលកាលពីយប់ថ្ងៃទី៣១ ខែតុលាកន្លងទៅនេះ លោកជីដេវីតបានប្រកាសឡើងឆៅៗនៅលើទំព័រហ្វេសប៊ុកផលិតកម្មផ្ទាល់ខ្លួន Dit-Way Nation ថា«ដើម្បីចាប់យកឳកាស សូមផ្ញើស្នាដៃរបស់អ្នកមកកាន់ពួកយើងឥលូវនេះ»។
នេះគឺជាជំហានថ្មីមួយដែលលោកជីដេវីតបានកំពុងព្យាយាមទំនាក់ទំនងទៅកាន់អ្នកគាំទ្ររបស់លោកម្តងទៀត ដើម្បីបង្ហាញពីតំរូវរបស់លោកទៅលើពួកគេ ជាពិសេសសម្រាប់អ្នកគាំទ្រដែលមានទេពកោសល្យនៅក្នុងចំណោមពួកគេ មកចូលរួមជាមួយនឹងផលិតកម្មរបស់លោក។ គួររំលឹកផងដែរថា ផលិតកម្ម Dit-Way Nation គឺជាផលិតកម្មមួយរបស់លោកជីដេវីត ដែលបានចាប់ផ្តើមអំឡុងឆ្នាំ២០១៩ និងមានការចូលរួមពីរ៉េបផ័រមួយចំនួនដូចជាលោក Heng, ពូឃ្លាំង, អ្នកនាងទេពបូព្រឹក្ស, និងលោក Chunnlengz ជាដើម។
បន្ទាប់មកផលិតកម្មនេះគឺក៏បានផ្អាកដំណើរការទៅវិញ បន្ទាប់ពីលោកជីដេវីតបានដកឃ្លាពីសង្គមសិល្បៈ និងបានត្រលប់វិញជាមួយនឹងអាល់ប៊ុម Reborn «Passion III The Album» តែម្តងនៅលើឆាណែលយូធូបផ្លូវការ DIT WAY របស់លោក។គួរបញ្ជាក់ផងដែរថា នៅមុនពេលនៃការដកខ្លួនមួយរយៈរបស់លោក ក៏បណ្តាលមកពីមូលហេតុនៃរឿងចង្រូងចម្រាស់មួយចំនួនបានកើតឡើងរវាងលោក និងរ៉េបផ័រខ្មែរមួយចំនួននៅជំនាន់នោះផងដែរនៅក្នុងសង្គ្រាម Disstrack ដ៏ស្វិតស្វាញ។
យ៉ាងណាមិញកាលវិលត្រលប់នៃផលិតកម្ម Dit-Way Nation គឺជារឿងមួយដ៏គួរអោយចាប់អារម្មណ៍ ខណៈដែលលោកជីដេវីតក៏បានសង្គ្រួមផងដែរថា«សូមផ្ញើស្នាដៃរបស់អ្នកមកកាន់ពួកយើងឥលូវនេះ ផ្នែកដែលត្រូវទទួលដោយអទិភាពគឺ ចម្រៀងបែប R&B, RAP, HIP HOP, ស្នាដៃតែងនិពន្ធ, Lyric Melody និង Composer។»