BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith Surprises បទចម្រៀងថ្មីរួមគ្នាជាមួយ Jannine Weigel នៅក្នុងការប្រគំតន្រ្តី Passion The Album Concert

ថ្ងៃពុធ, 02 ខែវិច្ឆិកា 2022 13:41  BeeTube News

Passion The Album Concert បាននាំយកកំពូលតារាចម្រៀង៣នាក់មកសម្តែងជូនទស្សនិកជនបង្កើតទស្សនីយភាពដ៏អស្ចារ្យកក្រើកឆាកតន្រ្តីក្រោមសំលេងកងរំពងរបស់បណ្តាអ្នកគាំទ្រជាច្រើនកុះករ។ 

312408467_3341819396100791_2849698771286867723_n

យ៉ាងណាមិញកំពូលតារាចម្រៀងទាំងបីរូបគួរបញ្ជាក់ផងដែរមានលោកជីដេវីតតារារ៉េបប្រចាំប្រទេសកម្ពូជា និងកញ្ញា Jannine Weigel និងលោកJarvisតារារ៉េបប្រចាំប្រទេសថៃ។ អ្នកទាំងបីគឺជាសមាជិកគ្រួសារ Sting ផងដែរ ទើបក្រុមហ៊ុន Sting មានកិត្តិយសអញ្ជើញអ្នកទាំងបីមកផ្តល់បរិយាកាសរីករាយសំរាប់ទស្សនិកជនប្រជាជនខ្មែរទាំងអស់។ 

313419092_3341819716100759_7095197631904701207_n

ថ្វីបើប្រទេសទាំងពីរមានភាសាខុសគ្នា បទចំរៀងទៀតសោតក៏ខុសប្លែកភាសា​​​ ប៉ុន្តែអត្ថន័យរបស់តន្រ្តីគឺជាភាសាសកលទូលំទូលាយមួយ ដែលបានស្តាប់ហើយជ្រួតជ្រាបដល់បេះដូងពិរោះដល់ត្រចៀក រណ្តំសោតវិញ្ញាណ ដែលធ្វើអោយការប្រគំតន្រ្តីមិនបានឃ្លាងឃ្លាតគ្នាឡើយ មានតែចូលគ្នាបានយ៉ាងល្អ។ ជាក់ស្តែងលោកជីដេវីត និងកញ្ញា Jannine Weigel បានបង្ហាញការសម្តែងរួមគ្នាជាច្រើនដងរួចមកហើយកន្លងមក និងទំនាក់ទំនងគ្នាបានយ៉ាងល្អនៅលើឆាកតន្រ្តី ដូចជាការសម្តែងមួយនូវបទថ្មីមួយបទរបស់លោកជីដេវីតរួមគ្នាជាមួយនឹងកញ្ញា Jannine Weigel ដែលមិនទាន់បានចេញនៅឡើយ អ្នកទាំងពីរបានធ្វើអោយការសម្តែងមួយនេះមានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។ 

312907831_3341819616100769_8085616077490574455_n

ថ្វីបើលោកជីដេវីតមិនទាន់បានបង្ហាញចំណងជើងបទចម្រៀងជាផ្លូវការ ប៉ុន្តែកត់សំគាល់ឃើញថាបទចម្រៀងមួយបទនេះមានភាពលន្លង់លន្លោចផ្អែមល្ហែម​​​ ​​​និងមានភាពសប្បាយៗជាមួយនឹងឃ្លាឃ្លោងថា«Can you be my senorita?»និងមានការរ៉េបច្រៀងឆ្លើយឆ្លងយ៉ាងពិរោះផ្អែមល្ហែមពីកញ្ញា Jannine Wiegel ផងដែរ។ ក្រោយពីបញ្ចប់នូវបទចម្រៀងនេះទៅលោកជីដេវីតក៏បានជម្រាបទៅកាន់ទស្សនិកជនទាំងអស់នឹងថានេះគឺជាបទថ្មីរបស់ពួកគេទាំងពីរ និងM/Vនៃអាល់ប៊ុមមួយនេះផងដែរនឹងចេញឆាប់ៗនៅក្នុងចុងខែវិច្ឆិកា រឺចុងខែធ្នូនេះហើយ។ 

 


ថ្ងៃពុធ, 02 ខែវិច្ឆិកា 2022 13:41  BeeTube News