កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដាកន្លងទៅនេះ លោកជីដេវីតហាក់ដូចជាមានសកម្មភាពយ៉ាងសកម្មនៅលើឆាណែលតេឡេក្រាម Public របស់លោក ដោយនេះហាក់ដូចជាចង់ក្រើនរំលឹកទស្សនិកជនរបស់លោកពីដំណើរការកម្មវិធី Fan Meeting ដែលនឹងធ្វើឡើងឆាប់ៗនេះនៅក្នុងរយៈពេល២ថ្ងៃខាងមុខទៀតប៉ុណ្ណោះ។
លោកជីដេវីតបានពាំនាំយកជាមួយនូវរូបភាពផ្ទាំងផុសស្ទ័រមួយពីកម្មវិធី Fan Meeting របស់លោក ដែលមានរំលេចនូវពាក្យថា«2 days to go» ដែលបានតើនឡើងបណ្តាអ្នកគាំទ្ររបស់លោកពីព្រឹត្តិការណ៍ដែលកាន់តែកៀកចូលមកហើយ។
បន្ទាប់មកទៀតលោកជីដេវីតក៏បានបញ្ចេញសារថ្មីមួយទៀតដោយលើកឡើងថាមាន «Free 1 song in tik tok this evening» ផងដែរ ដែលធ្វើអោយបណ្តាអ្នកគាំទ្ររបស់លោកកាន់តែសង្ស័យ និងចង់ដឹងខ្លាំងឡើងពីរបៀបដែលអាយដលរបស់ពួកគេធ្វើស៊ីអារម្មណ៍នៅក្នុងពេល Pre-Event នេះ។ ប៉ុន្តែក៏ត្រូវបាក់ចង្កេះភ្លាមៗ បន្ទាប់ពីអាយដលបញ្ចេញសារថ្មីចេសមួយទៀតថានេះគឺគ្រាន់តែជា Prank នោះទេដោយភ្ជាប់ជាមួយនឹង Emoji សើច។
បណ្តាអ្នកគាំទ្រមួយចំនួនក៏បានឆ្លើយតបទៅវិញជាមួយនឹង Emoji យំផង សើចផង ដែលកំពុងតែទាយអារម្មណ៍អាយដលរបស់ពួកគេមិនត្រូវ។ លោកជីដេវីតពិតជាមិនបានធ្វើអោយទស្សនិកជនរបស់លោកខកបំណងពិតមែន ព្រោះនៅក្នុងយប់នោះផងដែរ លោកពិតជាបានបញ្ចេញបទថ្មីដល់អ្នកគាំទ្ររបស់លោកស្តាប់នៅលើ Tik Tok ពិតមែន។
បទនោះត្រូវបានលោកជីដេវីតសរសេរឡើងនៅលើវិដេអូដោយខេបសិនថា«រាំលេងជាមួយបង បងអ្នកចម្រៀងតូរ្យតន្រ្តី» និងកត់សម្គាល់ឃើញថាក៏មានភ្ជាប់ជាមួយនឹងផ្ទាំងផុសស្ទ័រ Fan Meeting របស់លោកនៅចុងបញ្ចប់នៃវិដេអូនោះថែមទៀតផង។ តើនេះមានន័យថាលោកជីដេវីតនឹងយកបទនេះទៅសម្តែងនៅក្នុងកម្មវិធី Fan Meeting របស់លោកមែនទេ?