លោក G-Devith ដែលគ្រប់គ្នាដឹងថាជាម្ចាស់បទរាំញីកែងជើង និងក៏ជាអ្នកតំណាងភេស្ជជៈកំប៉ុងស្ទីង ឥឡូវនេះលែង Work in Silence តទៅទៀតហើយ បន្ទាប់ពីបញ្ចេញបទចម្រៀងវីដេអូផ្ទួនៗទាំង២ក្នុងខែតែមួយ ដែលមានដូចជា How about now?, និង I’m bored ឬអញធុញណាស់ នៅលើយូធូបរួចមក។ អ្វីដែលកាន់តែធ្វើអោយភ្ញាក់ផ្អើលទៅទៀតនោះកាលពីព្រឹកថ្ងៃទី២៦នេះ លោក G-Devit បានបង្ហោះជាមួយរូបភាពអបអរសារទរមួយដែលបទចម្រៀងវីដែអូនៃបទ How about now? ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ខែកក្តដា ទទួលបាន១លានទស្សនានៅលើឆាណែលយូធូបDitwayរបស់ខ្លួនអបជាមួយ Caption ថាអបអរសាទរ (How About Now ?) ទទួលបាន 1M views ដូចដែលបានសន្យាថ្ងៃនេះជូនកាដូ intro (everyday) សម្រាប់ជប់លៀងត្រចៀក។
គួរបញ្ជាក់ផងដែរថា បទចម្រៀងបន្ទាប់ពី How about now? គឺបទ Im Bored ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៌សប្តាហ៏មុន ឥឡូវនេះមានអ្នកចូលរួមទស្សនានៅលើយូធូបរហូតដល់ជិតកន្លះលានដងទៅហើយ។ យ៉ាងណាមិញបទចម្រៀងទី៣បន្ទាប់ចំណងជើងថា Intro (Everyday) ដែលជាការ Suprise Release នេះនឹងត្រូវបានចេញផ្សាយនៅលើឆាណែលផ្លូវការរបស់លោកនៅយប់ម៉ោង៧ល្ងាចនេះផងដែរ។ ចង់ដឹងថាបទចម្រៀងមួយបទដែលស្ថិតនៅក្នុងអាល់ប៊ុមចម្រៀងទី៣របស់លោកនេះ មានអត្ថន័យនិងអត្ថរសយ៉ាងណាខ្លះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា។
អត្ថបទដោយ Calvin Nann