កាលពីថ្ងៃទី៩ ខែកុម្ភៈកន្លងទៅនេះ លោកជីដេវីតបាន Surprise ទំលាក់បទចំរៀងថ្មីៗរបស់លោកចំនួនពីរបទ«Bullet Proof» និង«So what?»នៅលើឆាណែលយូធូបទី២របស់លោកឈ្មោះថា G-Devith ។ ទាំងពីរបទនេះត្រូវបានចេញផ្សាយតំណាលគ្នា តែកត់សម្គាល់ឃើញថាបទ«BulletProof» ទទួលបានការចូលទស្សនាច្រើនរហូតដល់ទ្វេមួយជាពីរ។ យ៉ាងណាមិញលោក Devithក៏បានរៀបរាប់នៅលើខេនសិនរបស់លោកផងដែរថាលោកនឹងទំលាក់បទចម្រៀងទាំងពីរបទនេះជាផ្លូវការនៅថ្ងៃទី១០ ខែកុម្ភៈនេះហើយ។ មានបណ្តាអ្នកគាំទ្ររបស់លោកជាច្រើនលួចនិយាយមិនដាច់ពីមាត់ថាអាយដល់លួចមក Surprise ទំលាក់នៅលើយូធូបនេះវិញ ហើ់យក៏ចង់អោយលោកជីដេវីតទំលាក់បទថ្មីមកថែមទៀតមក។ មិនថាជាលោកជីដេវីតខំលួចទំលាក់ស្ងាត់ៗយ៉ាងណាក៏ដោយ បទចំរៀងទាំងនេះទទួលបានចំណាត់ថ្នាក់លេខរៀងទី២៩ និងទី២៦នៅលើយូធូបកម្ពុជាផងដែរ។ គួរបញ្ជាក់យ៉ាងណាមិញផងដែរបណ្តាបទចម្រៀងថ្មីៗរបស់លោកនេះអាចរកស្តាប់បាននៅលើកម្មវិធីចំរៀងឌីជីថល Spotify ហើយ។ គួររំលឹកថាបទចម្រៀងថ្មីដែលត្រូវបានចេញផ្សាយនៅក្នុងឆ្នាំ២០២៣នេះ គិតមកដល់ខែកុម្ភៈនេះ លោកជីដេវីតបានចេញផ្សាយចំនួន៥បទរួចមកហើយដែលរួមមាន Life Tale, Don’t Just Don’t, Emperor, So What? និងBullet Proof ជាដើម។ តើទស្សនិកជនពេញចិត្តបទចំរៀងរបស់លោកមួយណាជាងគេកុំភ្លេចធ្វើការខមមែនខាងក្រោមនេះផងណា!