កំឡុងពេលដែលលោកវណ្ណដាអបអរសាទរជាមួយនឹង Spotify Wrapped ឆ្នាំ២០២២របស់លោក លោកជីដេវីតម្ចាស់បទដ៏ល្បីចុមអាអូនអត់គេងក៏ទើបតែបានចែករំលែក Spotify Wrapped ដើម្បីធ្វើការអបអរសាទរជាមួយសហគមន៏រីករាយរបស់ខ្លួនផងដែរ។ ឃើញថាលោកជីដេវីតតែងទទូួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយ Platform ជាច្រើនដែលមានដូចជា Youtube, Pleng App, និង Facebook ជាដើមក៏ប៉ុន្តែសំរាប់ Spotify វិញលោកទើបតែបានចាប់ផ្តើមបញ្ចេញអាល់ប៊ុមដំបូងនៅក្នុងឆ្នាំ២០២១នោះទេ។ តើសន្ទុះនៃការគាំទ្រក្នុងរយៈពេលខ្លីរបស់លោកមានរូបភាពយ៉ាងណាខ្លះទៅ? គួរបញ្ជាក់ផងដែរមិនមែនត្រឹមតែលោកជីដេវីត និងលោកវណ្ណដាប៉ុណ្ណោជាសិល្បករនៅលើ Spotify ក៏នៅមានសិល្បករខ្មែរមួយចំនួនទៀតផងដែរដូចជាលោក Tempo Tris, Polarix, La Cima Cartel, Songha, Heng, Meas Soksophea, Preap Sovath ជាដើមដែលទស្សនិកជនអាចធ្វើការស្វែងរកបាននៅលើ Spotify។
ភាពជោគជ័យរបស់លោកជីដេវីតក្នុងរយៈពេលដ៏ខ្លីនៅលើ Spotify គឺគួរជាទីមោទនភាពមួយសំរាប់លោកដោយលោក ជីដេវីត បានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលទទួលបានកំលាំងចិត្តពីអ្នកស្តាប់របស់លោកនៅលើ Spotify មិនថាម្នាក់រឺក៏ពីរនាក់សុទ្ធតែជាកំលាំងចិត្តដ៏ថ្លៃថ្លាសំរាប់រូបលោក។ យោងទៅតាមការចែករំលែករបស់លោក ជីដេវីត កត់សម្គាល់ឃើញថាលោកទទួលបានចំនួន Stream នៅលើ Spotify រហូតដល់២៧ម៉ឺននាក់ និងចំនួនអ្នកស្តាប់រហូតដល់២ម៉ឺននាក់ ខណៈពេលចំនួនម៉ោងស្តាប់សរុបគឺបានទទួល១៣ពាន់ម៉ោងជាង និងត្រូវបានស្តាប់ទៅដល់ក្នុង៦៧ប្រទេសឯណោះ។ ឃើញថាមិនថា Spotify រឺ Pleng App របស់ខ្មែរគឺបានដើរតួនាទីសំខាន់មួយសំរាប់ជួយសំរួលដ៏វិស័យតន្រ្តី ទាំងការពារកម្មសិទ្ធិបញ្ញារបស់សិល្បករ ក៏ដូចជាអោយអ្នកស្តាប់ងាយទទួលបានបទពិសោធន៍ស្តាប់នៅក្នុងអាល់ប៊ុមចំរៀងរបស់ពួកគេទាំងមូល។