BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith សម្ពោធ Soundcheck នៅ ​​​Patron de Santo

ថ្ងៃចន្ទ, 04 ខែមីនា 2024 13:46  BeeTube News

photo_2_2024-03-04_13-39-50

ប្រជុំDj ល្បីៗ ប្រជុំសិល្បករល្បីៗមកញ៉ុកគ្នានៅ Club ថ្មីរបស់ Athika តែម្តងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ រហូតដល់លោក Athika លាន់មាត់ថា Club តូ​​​ចមែនតែសប្បាយ ហើយលោកក៏មិនចាំបាច់ដល់ថ្នាក់ធ្វើ Poster អ្វីច្រើនដែរ ព្រោះតែអាល័យចង់ផ្គត់ផ្គង់សេវាកម្មអោយអតិថិជនរបស់លោកបានប្រសើរបំផុត។ នេះគឺជា Patron de Santo Club ដែលជា Club ដំបូងបំផុតរបស់លោក Athika ត្រូវបានបើកឡើងនៅ Samai Square ទួលគោក។ ខណៈកាលពីថ្ងៃទី២៦​​​ ខែកុម្ភៈកន្លងទៅនេះ គួររំលឹកបានថា មានសិល្បករជាច្រើននាក់បានអញ្ជើញមកចូលរួមលេងដោយផ្ទាល់នៅក្នុងថ្ងៃសម្ពោធ Soundcheck Party របស់ឃ្លឹប Patron de Santo តែម្តង ដែលរួមមានដូចជាលោកជីដេវី, លោកMC Sey, លោក KingChi, លោក Jadeth, និង​​​ក្រុម Dj ប្រចាំឃ្លឹបជួបជារៀងរាល់ថ្ងៃគឺ DOLBY CREW។ 

photo_3_2024-03-04_13-39-50

ខណៈកាលពីពេលថ្មីៗនេះដែរ លោក 4T5 ក៏ទើបតែបានមកសម្តែងនៅក្នុងឃ្លឹបរបស់លោក Athika នេះទៀត ដែលលោក Athika បានដាក់ឈ្មោះលោកថា អ្នកលេងថ្នាំដុសធ្មេញ។ គួរបញ្ជាក់ផងដែរ នៅក្នុងថ្ងៃសម្ពោធ Soundcheck Party របស់ឃ្លឹប លោកជីដេវីតមិនត្រឹមតែមកលេងប៉ុណ្ណោះទេ លោកថែមទាំងត្រូវបានគេចាប់អោយឡើងសម្តែងមួយបទពីរបីបទទៀត ទុកជាការសម្ភោធ Soundcheck និងញ៉ាំងអោយបរិយាកាសកាន់តែសប្បាយរីករាយ។ ជាក់ស្តែងវាក៏បានបង្ហាញពីការ Support គ្នាយ៉ាងស្អិតរមួតមួយរវាងសិល្បករ និងសិល្បករផងដែរ។ ចុះទស្សនិកយល់ឃើញយ៉ាងណា? អូហ៍ភ្លេចលឺថាឃ្លីប Patron De Santo ក៏មានការ Discount ជូន២០% ចាប់ពីពេលនេះតទៅផងដែរ។ 

photo_1_2024-03-04_13-39-50


 


ថ្ងៃចន្ទ, 04 ខែមីនា 2024 13:46  BeeTube News