កាលពីព្រឹកថ្ងៃទី២ ខែឧសភាថ្មីៗមកនេះ លោកជីដេវីតបានធ្វើអោយទស្សនិកជនច្រើនទន្ទឹងរង់ចាំដល់នៃការចេញផ្សាយបទចម្រៀងថ្មីរបស់លោក ដែលលោកទើបតែបានប្រកាសប៉ុន្មានថ្ងៃមកនេះថានឹងជិតចេញបញ្ចេញបទចម្រៀង Song of the nation។ នៅក្នុងខណៈពេលដែលមហាជនកំពុងស្ញប់ស្ញែងនឹងបទចម្រៀង«ចងចាំសាវតារ» របស់ក្រុមបារមីដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី១ ខែឧសភា ដែលបានបង្ហាញព្រលឹងជាតិដ៏ថ្លៃថ្លា លោកជីដេវីតក៏បានមកអង្រួនអារម្មណ៍ក្នុងពេលជាមួយគ្នានេះដែរនៅក្នុងពេលព្រឹកបន្ទាប់ ដែលបានធ្វើអោយបណ្តាអ្នកគាំទ្ររបស់ពួកគេទាំងពីរមិននឹកស្មានថាបទចំរៀងរបស់ពួកគេទាំងពីរសុទ្ធតែមានគុណភាពមិនចាញ់គ្នា រហូតដល់អ្នកគាំទ្រលោកវណ្ណដាក្លាយជាហ្វេនលោកជីដេវីត អ្នកគាំទ្រលោកជីដេវីតក្លាយជាហ្វេនរបស់លោកវណ្ណដាហើយ។ យ៉ាងណាមិញផងដែរសង្កត់ធ្ងន់លើបទចម្រៀងរបស់លោកជីដេវីតដែលទើបនឹងចេញផ្សាយនេះផងដែរ មានចំណងជើងថា«មហានគរ» ហើយទើបតែពន្ញាក់អារម្មណ៍ទស្សនិកជនជាច្រើនអោយមានអារម្មណ៍រំភើប ស្ញប់ស្ញែង ព្រឺសំបុរតែម្តងជាមួយនឹងភាពអស្ចារ្យនៃបទចម្រៀងដែលជាទីស្ញប់ស្ញែងសំរាប់កុលបុត្រខ្មែរទាំងឡាយ។ មិនថាឡើយអត្ថរស និងអត្ថន័យនៃបទចម្រៀង គឺសុទ្ធតែសក្តិសមនឹងស៊ីចង្វាក់គ្នាបានល្អដោយបានបញ្ចូលទាំងសាច់ភ្លេងលេងដោយឧបករណ៍ខ្មែរជាច្រើន ខ្លឹមសារអត្ថន័យល្អមត់ហ្មង និងពិរោះរណ្តំ ដែលធ្វើអោយអ្នកខ្លះក៏កំពុងមានការខកចិត្តដែលបទចម្រៀងមួយនេះមិនត្រូវបានលើកទៅសម្តែងនៅក្នុងការបើកក្បាលកម្មវិធីនៃការប្រគំតន្រ្តីកីឡា SEAGAMEដែលកម្ពុជាជាម្ចាស់ផ្ទះ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?