BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith រាំបទ “Solo Again” របស់ VannDa ធ្វើអោយមានការភ្ញាក់ផ្អើលសារថ្មីម្តងទៀត

ថ្ងៃពុធ, 19 ខែតុលា 2022 13:29  BeeTube News

នៅយប់ថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ គេប្រទះឃើញវីដេអូ Viral មួយបង្ហោះឡើងតៗគ្នានៅលើ TikTok ដោយអ្វីជាការធ្វើអោយមានការភ្ញាក់ផ្អើល បើមើលមិនច្រលំទេ លោកជីដេវីតកំពុងតែរាំនិងច្រៀងបទចំរៀងរបស់លោកវណ្ណដានូវបទ«Solo Again» នៅក្នុង Temple Club នៅឯខេត្តសៀមរាបផងដែរ។ គួរអោយចាប់អារម្មណ៍ផងដែរឃើញថាលោកជីដេវីតក៏ធ្លាប់បានរាំបទចំរៀង«Solo Again» ដែលត្រូវធ្លាប់បានមហាជនថតបានផងដែរកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។ មហាជនជាច្រើនមានចំណាប់អារម្មណ៍ឃើញថាលោកជីដេវីតពិតជាគាំទ្របទចំរៀង«Solo Again» របស់លោកវណ្ណដានេះខ្លាំងមែនទែន មិនតែប៉ុណ្ណោះពួកគេពិតជាចង់អោយអាយដលទាំងពីររបស់ពួកគេបានចាប់ដៃសហការជាមួយគ្នានៅថ្ងៃណាមួយ។ ម្យ៉ាងវិញទៀតផងដែរ ក៏មានមនុស្សមួយចំនួនទៀតបានប្រៀបធៀបទំនាក់ទំនងរបស់ពួកគេទៅនឹងលោកជីដេវីត និងលោក Vin Vitou ដែលជាសមាជិករបស់ក្រុម KlapYaHandz ហើយក៏ជាស្វាមីរបស់អ្នកនាង Mariam Brown ផងដែរ ដែលទំនាក់ទំនងរបស់លោកនិងជីដេវីតពីមុនត្រូវបានមហាជនគិតថាពួកគេមិនស៊ីខ្សែគ្នា រឺមានការរកាំរកូសជាមួយគ្នា ប៉ុន្តែនៅពេលមួយនោះលោកជីដេវីតបានចូលមក្នុង Vlog របស់លោក Vin Vitou យ៉ាងធម្មតា ហាក់មិនមានរឿងទាស់ទែងជាមួយគ្នាអ្វីឡើយ។ 

G-Devith រាំបទ Solo Again_VannDa

បើមិនទៅលើវីដេអូបែកធ្លាយមួយនោះ លោកជីដេវីតហាក់ដូចជាមានភាពសប្បាយរីករាយនឹងច្រៀងរាំតាមចង្វាក់ភ្លេង និងរីករាយជាមួយនឹងបរិយាកាសដែលមានមនុស្សអ៊ូអរច្រៀងរាំជាមួយនឹងលោកផងដែរ។ បើដូចនេះអាចថាជារឿងដ៏រំភើបមួយដែលលោកជីដេវីតបង្ហាញសកម្មភាពវិជ្ជមានគាំទ្របើកចំហដល់សិល្បករឯទៀត ជាពិសេសគឺលោកវណ្ណដាផងដែរ ហើយនេះក៏សបញ្ជាក់អោយឃើញថាសិល្បករម្នាក់ៗមានភាពពិសេសរៀងខ្លួន ហើយក៏មិនចាំបាច់ត្រូវច្រណែននឹងភាពល្អរបស់អ្នកឯទៀតនោះទេ។


ថ្ងៃពុធ, 19 ខែតុលា 2022 13:29  BeeTube News