BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith ធ្វើអោយមានការភ្ញាក់ផ្អើលបន្ទាប់ពីបានរាំបទ Solo Again របស់ VannDa នៅក្លឹបមួយកន្លែង

ថ្ងៃសុក្រ, 29 ខែមេសា 2022 09:44  BeeTube News

ចម្រៀងក៏អាចកំាបិត ហើយក៏អាចជាបង្អែមនៃជីវិត មិនពេញចិត្តក៏យើងទាំងអស់គ្នាអាចសាកល្បងបាន។ ជាក់ស្តែងកាលពីថ្មីនេះ​ មានការលេចធ្លាយនូវវីដេអូខ្លីមួយរបស់លោក G-Devith នៅលើគណនី​ តិកតុក​ ឌីជេ ហៀង​ (DJz Heang)ក្នុងបណ្តាញសង្គម TikTok អបជាមួយនឹង Caption ថា “ក្នុងនាម​ Rapper ជាអ្នកសិល្បៈដូចគ្នា ពួកយើងគួរតែគាំទ្រ សិល្បៈស្នាដៃកូនខ្មែរ ដូចជា​រូបគាត់”។ មិនយូរប៉ុន្មានវីដេអូនេះបានធ្វើអោយមានអ្នកទស្សនាចំនួនជាង២លានដង និងធ្វើអោយមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានរកឃើញថា លោក ជីដេវីដ បានកំពុងរាំលេងកំសាន្តនៅក្នុងក្លឹបរាត្រីមួយកន្លែងនៅឯទីក្រុងភ្នំពេញ ជាមួយនឹងបទ Solo Again របស់លោក វណ្ណដា ដោយមានទឹកមុខយ៉ាងសប្បាយរីករាយ​។ នេះបញ្ជាក់ឲ្យឃើញថា ចម្រៀងគឺជាបង្អែម ដែលទាំងអាយដល G-Devith និង អាយដល វណ្ណដា សុទ្ធតែអាចភ្លក់​ម្នាក់ម្តងបាន ហើយការលេចចេញនូវវីដេអូនេះ ក៏ជួយស្រាយចង្ងល់អោយឃើញថា ចំណងមិត្តភាពរបស់ពួកគាត់ក្នុងវិស័យសិល្បៈចម្រៀង​ ឲ្យកាន់តែមានភាពល្អប្រសើរ និងគ្មានការស្អប់ឬការគុំគួនចំពោះគ្នាអ្វីនោះឡើយ។ មិនតែប៉ុណ្ណោះក៏មានអ្នកគាំទ្រនិងមហាជនជាច្រើនបានធ្វើការ Comment ដោយសេចក្តីត្រេកអរនិងចង់ឃើញតារាចម្រៀងដែលពួកគេច្រៀងស្រឡាញ់និងពេញចិត្តច្រៀងរួមគ្នាក្នុងបទចម្រៀងតែ១ជាខ្លាំង។

maxresdefault (5)

អត្ថបទដោយ គុយដង់


ថ្ងៃសុក្រ, 29 ខែមេសា 2022 09:44  BeeTube News