លោកជីដេវីតបែរជាត្រជាក់ល្ហឹមបន្ទាប់ពីលោកវណ្ណដាបានទំលាក់ Diss Track ថ្មីថ្មោងមកអោយលោក ដែលនេះខុសពីចរិតនិស្ស័យរបស់លោកផ្ទាល់ដែលមហាជនតែងតែឃើញរូបលោកធ្លាប់តែចិត្តក្តៅផ្ចាញ់ផ្ចាលទៅវិញដោយរហ័ស។ តើនេះអាចទេគឺជាយុទ្ធសាស្រ្តថ្មីនៃការសម្តែងសង្គ្រាមរ៉េបរបស់ពួកគេដែររឺទេ? កាលពីអម្បាលម្មានមុនលោកវណ្ណដាគឺជាភាគីម្ខាងដែលមានការគិតគូរល្អិតល្អន់ និងមិនងាយបង្ហាញនូវជំហ៊ានជើងរបស់ខ្លួនឯងដើរឡើយ តែម្តងនេះលោកវណ្ណដាបែរជាពន្លែងសភាវៈផ្នែកអាក្រក់របស់ខ្លួនដោយមិនបានថ្លឹងថ្លែងអ្វីទាំងអស់ រីឯលោកជីដេវីតវិញបែរជាចិត្តត្រជាក់ល្ហឹមគួរអោយសង្ស័យ និងទស្សន៍ទាយដើម្បីដៅអោយត្រូវគំនិតនិងអារម្មណ៍របស់លោក។ ថ្វីបើនរណាម្នាក់តែងតែមានសញ្ជាតិញាណផ្នែកងងឹត និងផ្នែកល្អរបស់ខ្លួន តែទាំងនេះវាស្ថិតនៅត្រង់ថាតើពួកគេជ្រើសរើសបង្ហាញផ្នែករបស់ខ្លួនមួយណាទៅកាន់ពិភពខាងក្រៅ។ ភាពល្អប្រហែលជាអាចកំណត់ឡើងដោយពណ៌ប្រផេះ ព្រោះការសម្តែងចេញ និងគំនិតពិត វានៅប្រលាំភ្នែកជាមួយនឹងគ្នាទេ។ យ៉ាងណាមិញដូចថ្មីៗនេះផងដែរ ចម្លែកដែរបន្ទាប់ពីអាល់ប៊ុម Diss Track បទJO2 ត្រូវបានទំលាក់បាន២ថ្ងៃ ខណៈដែលមហាជនកំពុងរង់ចាំមើលប្រតិកកម្មរបស់លោកជីដេវីតទាំងភ្លេចបាយទឹក លោកជីដេវីតធ្វើត្រឹមតែចែករំលែករូបថតរបស់លោកមួយសន្លឹកនៅមុខរូបភាព Monalisa មុខរបស់លោកនៅលើ Story facebook និង IG ថាមានអីពិរោះតើ Like both versions ដែលនេះធ្វើអោយមហាជនយល់ឃើញថាលោកជីដេវីតចង់សំដៅដល់បទ JO2 Version ដែលត្រូវបាន Leaked និងបទJO2ដែលត្រូវបានចេញផ្សាយជាផ្លូវការ។
នេះអាចនិយាយបានថាគឺជាចំនុចចាប់ផ្តើមមួយនៃសង្គ្រាមឆ្លើយឆ្លងគ្នារវាងលោកជីដេវីត និងលោកវណ្ណដាផងដែរ។ ចំនែកឯការសម្តែងចេញរបស់លោកវណ្ណដា និងលោកជីដេវីត ប្រហែលជាមានអត្ថន័យអ្វីម្យ៉ាងសំរាប់ពួកគេឈានមកដល់ជំហ៊ាននេះ។ ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះអត្ថន័យនៃការបង្ហោះ Story របស់លោកជីដេវីត កុំភ្លេចធ្វើការបញ្ចេញមតិនៅខាងក្រោមនេះទាំងអស់គ្នាផងណា!!