BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith បញ្ចេញអាល់ប៊ុម Passion3​​​ "The Final Bloodshed"

ថ្ងៃចន្ទ, 19 ខែសីហា 2024 13:52  BeeTube News

photo_3_2024-08-19_13-44-16

ស្ងាត់ៗអ្នកចម្រៀងរ៉េបឯករាជ្យ លោកជីដេវីត លេងទំលាក់មួយអាល់ប៊ុមថ្មីតែម្តង Surprise បណ្តាអ្នកគាំទ្ររបស់លោកកាលពីថ្មីៗនេះ ដោយតាមរយៈអាល់ប៊ុម Passion 3 ថ្មីស្រឡាងរបស់លោកគឺ Passion The Final Bloodshed! គួររំលឹកថា នៅមុនការចេញផ្សាយអាល់ប៊ុមនេះ លោកជីដេវីតធ្លាប់បានបង្ហាញអោយដឹងតាមរយៈរូបភាពផុសស័្ទរថា អាល់ប៊ុមនេះគឺជាបង្គំសម្រេចនៃ Milestones ទាំងបីនៃ Passion The Album របស់លោក ហើយលោកមានក្តីស្រម៉ៃថានឹងធ្វើអោយសម្រេចបាននូវរសជាតិថ្មីពីមួយអាល់ប៊ុមទៅកាន់មួយអាល់ប៊ុមទៀត ដើម្បីអោយទស្សនិកជនអាចក្រេបបាននូវសារ រឺអត្ថន័យរាក់ជ្រៅដែលបង្កប់ឡើងនៅក្នុងនោះ។​​​ ម្យ៉ាងវិញទៀតផងដែរ លោកក៏បានបន្ថែមថា លោកក៏មានទម្លាប់ចូលចិត្តទស្សន៍ទាយពីអនាគតជាមួយនឹងចម្រៀងរបស់លោក ហើយលោកបានបញ្ជាក់ថាគ្រប់យ៉ាងនឹងអស្ចារ្យបើសិនជាយើងហ៊ានកែប្រែពី ភាពមិនពិតទៅជាពិត។ 

photo_2_2024-08-19_13-44-16

គួរបញ្ជាក់ផងដែរថា អាល់ប៊ុម Passion The Final Bloodshed របស់លោកជីដេវីតនេះមានសរុបទាំងអស់ចំនួន៧បទ រួមមាន «Minset» «Jetski» «Ghost Writer» «Clean Sweep» «The Final Bloodshed» «Anonymous» និង«Faith Over Fear» និងត្រូវបានទម្លាក់ឡើងព្រមគ្នាទាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ​​​និងកម្មវិធីចាក់ចម្រៀងនានាកាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅនេះ។ មកទល់ពេលនេះ សង្កេតឃើញថា បទដែលទទួលបានចំនួនចូលទស្សនាច្រើនជាងគេគឺរួមមាន បទ«Mindset» និងបទ«Clean Sweep»។ ប៉ុន្តែសម្រាប់អេដមីន គឺពេញចិត្តបទ«Anonymous» ជាងគេ ពេញចិត្តទាំងសាច់ភ្លេង​​​ និងប៉ារ៉ូលចម្រៀងតែម្តង។ ចុះទស្សនិកជនវិញពេញចិត្តបទមួយណាខ្លាំងជាងគេក្នុងចំណោមបទទាំង៧នេះ?

photo_4_2024-08-19_13-44-16


 


ថ្ងៃចន្ទ, 19 ខែសីហា 2024 13:52  BeeTube News