BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith ទំលាក់ M/V Teaser បទ“គាំងចិត្ត” និងបញ្ចេញម៉ូតឡានថ្មី

ថ្ងៃព្រហស្បតិ៍, 11 ខែមករា 2024 11:53  BeeTube News

BBBBBB

មានការរំជួលចិត្តជាខ្លាំងងង! បន្ទាប់ពីស្ងាត់ៗឃើញលោកជីដេវីតទម្លាក់រូបភាព Poster បទចម្រៀងថ្មីរបស់លោកបែបកាសែតនៅលើហ្វេសប៊ុកយ៉ាងទាក់ទាញភ្នែកមែនទែន! បទចម្រៀងថ្មីរបស់លោកមួយបទនេះគឺមានចំណងជើងថា«មានការគាំងជាខ្លាំង» អេៗៗ… សុំទោសគឺមានចំណងជើងថា«គាំងចិត្ត» នោះទេ។ 

417765414_974840724005252_7904339584438920894_n

ទាក់ទងនឹងបទចម្រៀងនេះផងដែរ លោកជីដេវីតបានសរសេរឡើងថា«គាំងចិត្ត គឺជាចម្រៀងស្នេហាដែលពោរពេញទៅដោយពាក្យសន្យាថាស្រលាញ់បងណាស់ តែចុងក្រោយម៉ែអូននិងអូនផ្លាស់ទៅរកគេ ធ្វើអោយបង WAY មានការគាំងជាខ្លាំង។» យ៉ាងណាមិញនៅក្នុងថ្ងៃដដែលនោះផងដែរ លោកជីដេវីតក៏បានបង្ហោះនូវសមិទ្ធផលនៅក្នុងដើមឆ្នាំ២០២៤នេះផងដែរ ដែលជារថយន្តថ្មីស្រឡាងស៊េរីទំនើបមួយគ្រឿងម៉ាក Lamborghini Aventador ដែលលោកបានសំរេច​​​បំណងរួមគ្នាទិញវាឡើងជាមួយនឹងអ្នកនាងទេពបូព្រឹក្ស។ 

417782284_974840684005256_5181413791162636258_n

សង្កេតឃើញថាអ្នកដែលបានចូលរួមអបអរ ក៏មានសិល្បករពីររូបរបស់យើងផងដែរ គឺលោក SAMI មិត្តភក្តិស្និទ្ធស្នាលរបស់លោកជីដេវីត និងលោក 1NE ដែលជាតារារ៉េបមានគោលជំហរដូចគ្នាមួយរូបនឹងលោកជីដេវីត។​​​ ខណៈពេលក្នុងភាពរំជើបរំជួលចិត្តផ្ទួនៗនេះ លោកជីដេវីតក៏បានមានការគោរពមកតាមសន្យាក្នុងការ Surprise ទម្លាក់ MV បទថ្មីរបស់លោកនៅម៉ោង៧យប់នៅក្នុងថ្ងៃជាមួយគ្នានេះផងដែរ។ ដោយ MV បទថ្មីនេះគឺមានលក្ខណៈប្លែក ហាក់ដូចជាវិលទៅកាន់តន្រ្តីសម័យកាលបុរាណវិញ ដោយលាយឡំនឹងបទភ្លេងចង្វាក់រ៉េប។ យ៉ាងណាមិញបទចម្រៀងថ្មីមួយនេះ លោកជីដេវីតសន្យាថានឹងទម្លាក់ Full MV ជាផ្លូវការនៅក្នុងថ្ងៃទី២២​​​ ខែមករាខាងមុខនេះហើយ។ តោះ! កុំភ្លេចចាំស្តាប់ទាំងអស់គ្នា!


ថ្ងៃព្រហស្បតិ៍, 11 ខែមករា 2024 11:53  BeeTube News