កាលពីពេលថ្មីៗនេះ មហាជនមួយចំនួនកំពុងចាប់អារម្មណ៍ទៅលើ Live Story មួយរបស់លោកជីដេវីតនៅលើគណនី Instagram របស់លោកដែលមានឈ្មោះថា ditwayforever។ នៅក្នុង Live Story មួយនោះលោកជីដេវីតបាននិយាយទាក់ទងដល់នរណាម្នាក់ដែលជា Anti Fan របស់លោកដោយបានលើកឡើងថា«មិនបាច់ឌៀលដល់ចំរៀងទេណា អ្នកខ្លះថាខ្ញុំអួតតែដែក ចុះបើខ្ញុំមានដែកអួត ដល់អ្នកឯងចង់អួតដែក អ្នកឯងសុខចិត្តទៅខ្ចីឡានគេមកដាក់ MV ប៉ុន្តែខ្ញុំអត់បានខ្ចីឡានគេទេ ខ្ញុំចង់ដាក់ឡានខ្ញុំពីរបីនៅក្នុង MV ក៏បានដែរ ខ្ញុំមិនចង់ប្រើភាសាហ្នឹងទេ អ្នកឯងថាខ្ញុំមើលងាយ ចុះអ្នកឯងមើលងាយខ្ញុំ អ្នកឯងអត់គិតទេហ៎»។ ទាក់ទងនឹងចំនុចនេះផងដែរ មហានជនមួយចំនួនក៏ព្យាយាមស្វែងរកថាតើនរណាជា Anti Fan ដែលនៅពីក្រោយរឿងដែលលោកជីដេវីតបានលើកឡើងនេះ។ ទស្សនិកជនជាច្រើនសង្ស័យឡើងអ្នកដែលលោកជីដេវីតចង់សំដៅដល់នោះអាចជាក្រុមចំរៀងក្មេងខ្មែរ ដោយយោងទៅតាមការរៀបរាប់របស់លោកជីដេវីតផ្ទាល់គឺត្រូវនឹងសាច់រឿងនៃបទចម្រៀង«ស្តេចពិត»របស់ក្រុមក្មេងខ្មែរដែលទើបតែបានចេញផ្សាយនេះ ត្រង់ចំនុចលោកកៅពន្លឺបានឈរច្រៀងនៅខាងមុខរថយន្តមួយគ្រឿងឡើងថា«អ្នកខ្លះអួតតែដែក និងស្បែកជើង»។ ម្យ៉ាងវិញទៀតលោកកៅពន្លឺក៏ជាអតីតគូចម្រៀង Disstrack មួយរូបរបស់លោកជីដេវីតដែរកាលពីឆ្នាំ២០១៧កន្លងមក។ បន្ទាប់ពីចាប់ផ្តើមផ្ទុះរងើកភ្លើងចាស់ជុំវិញរឿងរ៉ាវរបស់អ្នកទាំងពីរឡើងវិញ អ្នកលេងនៅបណ្តាញសង្គមមួយចំនួនក៏បានចាប់ផ្តើមទៅសើរើរកមើលម្តងទៀតនៅលើបទចម្រៀងមុនៗរបស់លោកកៅពន្លឺថាតើមាន Disstrack ទៅកាន់លោកជីដេវីតដែររឺទេ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាចំពោះរឿងរ៉ាវរបស់អាយដលហ៊ីបហប់ទាំងពីររូបនេះ? Let me know in your comment below!