កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅនេះ ក្រោយពីបានចេញផ្សាយបទចម្រៀងសំរាប់ជាតិ «មហានគរ» ដែលមានសន្ទុះការគាំទ្រយ៉ាងខ្លាំងក្លារួចមក តារារ៉េបផ្ការីកគ្រប់រដូវ លោកជីដេវីតក៏បានធ្វើការ Live បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងសំណេះសំណាលលេងជាមួយនឹងបណ្តាអ្នកគាំទ្ររបស់លោកខ្លះៗនៅលើគណនី Instagram របស់លោកដែលមានឈ្មោះថា ditwayforever។ លោកជីដេវីតបានបង្ហាញអោយដឹងថាលោកពិតជាមានអារម្មណ៍រីករាយមែនទែនដែលអាចធ្វើអោយអ្នកស្តាប់របស់លោកចូលចិត្តនូវបទចំរៀងមួយនេះ ហើយលោកសង្ឃឹមថានឹងអាចបន្តផលិតបទចម្រៀងបែបនេះទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកគាំទ្ររបស់លោក។ ក្រៅពីនេះទៀតលោកជីដេវីតក៏បាន Mention ដល់រឿងការ Stream បទចម្រៀងមហានគរនៅលើយូធូបផងដែរ ដោយលោកបានទំលាយប្រាប់ថាលោកទទួលបានការគាំទ្រយ៉ាងច្រើនពីការចូលទស្សនា ប៉ុន្តែយូធូបរបស់លោកគឺគាំង ទើបធ្វើអោយកាត់បន្ថយចំនួនទស្សនាវិញ។ ជាងនេះទៅទៀតផងដែរ លោកក៏បានឆ្លើយតបទៅនឹងសំណួរត្រូវគ្នានេះអំពីការផលិតនៃ MV ចំរៀង ដោយលោកបានបង្ហើបថាលោកទទួលបាន Sponsor មួយរួចមកហើយនៅពេលដែលលោកបានចេញផ្សាយបទចម្រៀងនេះ ម្យ៉ាងទៀតក៏លោកក៏មានគំនិតរួចជាស្រេចហើយ ដូចនេះលទ្ធភាពនៃការផលិត MV ក៏អាចនឹងកើតឡើងដែរ។ យ៉ាងណាមិញ អ្នកនាងទេពបូព្រឹក្សក៏បានបង្ហាញខ្លួននៅលើ Live របស់លោកជីដេវីតដូចគ្នា និងមានបណ្តាអ្នកគាំទ្រមួយចំនួនបានសរសើរដល់កន្លែងច្រៀងរបស់អ្នកនាងនៅក្នុងចំរៀងមួយនេះដូចគ្នា។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការ Live របស់លោកជីដេវីតមួយនេះ?