កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅនេះ លោកជីដេវីតទើបតែបានបង្ហោះនូវចម្រៀងមនោសញ្ចេតនាថ្មីមួយបទទៀតដែលមានចំណងជើងថា«ហត់នឹងពាក្យកុហក» រឺហៅថា «Liar» នៅលើឆាណែលយូធូបផ្លូវការរបស់លោកមុននឹងការចេញផ្សាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលធ្វើឡើងនៅតាមពីក្រោយបទចម្រៀង«បុប្ផាអង្គរ» របស់លោកដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញបន្តបន្ទាប់គ្នា។ គួរបញ្ជាក់ផងដែរថានេះគឺជាបទចម្រៀងប្រភេទរ៉េបមនោសញ្ចេតនាលន្លង់លន្លោចថ្មីមួយបទទៀតរបស់លោកជីដេវីតបន្ទាប់ពីបទស្នេហាកំសត់មួយចំនួនទៀតរបស់លោកដូចជាបទ«Break Promise» ពីក្នុងអាល់ប៊ុមផាសិន និងបទ«Too Late» ពីក្នុងអាល់ប៊ុមផាសិន២។ ចំណែកបទចម្រៀងស្នេហាផ្សេងៗទៀតរបស់លោកដែលផ្តល់អារម្មណ៍សប្បាយរីករាយមានដូចជាបទ«Mamacita» «Cry No More» «Laugh But Sad» និងបទ«Butterfly Door» ជាដើម។ គួរបញ្ជាក់ផងដែរថាបទចម្រៀង«បុប្ផាអង្គរ» របស់លោកជីដេវីតទើបតែបានចេញផ្សាយថ្មីៗនេះត្រូវបានទស្សនាវដ្តី HipHopDX Asia ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅនេះទាក់ទងទៅលើប្រធានបទអំពីលោកជីដេវីតបានបង្ហាញមោទនភាពក្នុងការផ្សព្វផ្សាយវប្បធម៌របស់ខ្លួនតាមរយៈបទចម្រៀង«បុប្ផាអង្គរ»។ រីឯនៅតាមបណ្តាហ្វេនផេកមួយចំនួនទៀតរបស់លោកក៏បានចាប់ផ្តើមចែករំលែកបទចម្រៀងថ្មី«ហត់នឹងពាក្យកុហក» នេះជាបណ្តើរៗផងដែរចាប់តាំងពីមានការចេញផ្សាយដំបូងនៅលើឆាណែលយូធូបផ្លូវការរបស់លោកមកម្ល៉េះ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទថ្មីរបស់លោកជីដេវីតនេះ Let me know in your comment below!