កាលពីថ្ងៃទី១០ និងទី១១ ខែធ្នូកន្លងទៅនេះ មានព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏ធំអស្ចារ្យមួយនៅក្នុងប្រទេសថៃដែលហៅថា "Big Mountain Music Festival" ដោយត្រូវបានធ្វើឡើងនៅតំបន់ដ៏ល្បីមួួយនៅក្នុងប្រទេសថៃគឺតំបន់ Khao Yai។ កម្មវិធីនេះលើកចុងក្រោយគេបំផុតគឺត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២០ ដោយសារតែមានការរាតត្បាតនៃមេរោគកូវីដកន្លងមកទើបធ្វើអោយមានការផ្អាកការប្រគំតន្រ្តីនេះកាលពីឆ្នាំទៅ។ យ៉ាងណាមិញផងដែរឆ្នាំនេះពិតជាកក្រើកមកដល់កម្ពុជា ព្រោះតារារ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជាលោកវណ្ណដាក៏ត្រូវបានអញ្ជើញទៅសម្តែងនៅទីនោះផងដែរ ដោយលោកត្រូវសម្តែងនៅលើឆាកមួយឈ្មោះថា "Block Stage" ក្នុងចំណោមទាំងបួនធំៗ ដែលមានសិល្បករសម្តែងដទៃទៀតដូចជាលោក Og Bobby, Sprite, Guygeegee, Saran, DIEOUT, AUTTA ជាដើម។
គួរអោយចាប់អារម្មណ៍ផងដែរឃើញថាសំរាប់ការសម្តែងនូវបទ "Run the town" ដែលជាបទរួមគ្នាមួយរបស់លោកវណ្ណដា Ft.Hero 1Mill និង Sprite នោះ ក៏មានការចូលរួមសម្តែងច្រៀងរាំយ៉ាងកក្រើកឆាកពីសិល្បករល្បីៗជាច្រើននាក់ដែលទៅសម្តែងនៅទីនោះផងដែរធ្វើអោយឆាកកាន់តែភាពសប្បាយរីករាយ និងអ៊ឹធឹកអធម ដោយពួកគេមានដូចជា Bright, Milli, SUBOI, Jannine Weigel ដែលជាដៃគូធ្លាប់ច្រៀងនូវបទចម្រៀងរួមគ្នាចុងក្រោយមបង្អស់ជាមួយជីដេវីតក្រោមចំណងជើងថាMamacita និងសិល្បករដទៃទៀតមកបំពេញឆាកយ៉ាងច្រើនកុះករ។
ក្រោយពីព្រឹត្តិការណ៍នេះត្រូវបានបែកធ្លាយពាសពេញបណ្តាញសង្គម មហាជនមានការភ្ញាក់ផ្អើលជាមួយឥទ្ធិពលនៃចម្រៀងរបស់វណ្ណដា ដែលធ្វើអោយអ្នកស្តាប់ទប់ខ្លួនមិនជាប់ដូចជាតារាល្បីៗដែលនៅក្នុងនោះមានដូចជា Jannine Weigel ដែលជា Brand Ambassador មួយរូបរបស់ក្រុមហ៊ុន Sting ដែលធ្លាប់ចូលរួមកម្មវិធីហ្វេនមីតធីងជាមួយលោកជីដេវីត និងការសម្តែងដ៏ធំបំផុតរបស់លោកនៅឯកោះពេជ្រក្នុងពេលថ្មីៗនេះ។ យ៉ាងណាមិញទោះជា Jannine Weigel មិនបាន Follow លោកវណ្ណដាឥលូវនេះ និងបានបង្ហាញការគាំទ្រពីមុនមកទៅកាន់លោកវណ្ណដាទាល់តែសោះ តែបើតាមភាពសប្បាយរីករាយរបស់នាងបង្ហាញនៅលើឆាកបានបង្ហាញអោយដឹងថានាងមិនអាចចោលចាហួយ និងសង់ខ្យា។ ចុះអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរ Let me know in comment below!