BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith ចេញបទថ្មីរួមគ្នាលើកដំបូងជាមួយ Jannine Weigel មានចំណងជើង “Mamacita”

ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 11:28  BeeTube News

 

4-2

បទចំរៀងថ្មីរបស់លោកជីដេវីតរួមគ្នាជាលើកដំបូងជាមួយនឹងតារារ៉េបស្រីថៃកញ្ញា Jannine Weigel កំពុងតែស្ថិតនៅលេខរៀងទី៥លើតារាងបទចំរៀងទទួលបានការចូលទស្សនាច្រើនជាងគេបង្អស់នៅលើយូធូបប្រទេសកម្ពុជានៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ គួរបញ្ជាក់ផងដែរបទចំរៀងមួយនេះមានចំណងជើងថា ”Mamacita” ដែលមានចង្វាក់ភ្លេងបែបតន្រ្តី Latin នៃប្រទេសអេស្ប៉ាញមែនទែន ម្យ៉ាងវិញទៀតផងដែរទាំងចំណងជើងបទចំរៀងក៏ដូចជាពាក្យពេចន៍ប្រើប្រាស់មួយចំនួននៅក្នុងបទចំរៀងដូចជាពាក្យ Senorita ដែលមានអត្ថន័យថាកញ្ញាក៏ជាពាក្យមកពីភាសាអេស្ប៉ាញផងដែរ។

310134230_716801886475805_8787254845659832506_n

 បទ”Mamacita”មួយនេះត្រូវបានចេញផ្សាយឡើងនៅក្នុងថ្ងៃទី៥ ខែ១១នៅលើឆាណែលយូធូបផ្លូវការរបស់លោកជីដេវីត DIT WAY និងនៅលើផេកហ្វេសប៊ុក G-Devithរបស់លោក និងត្រូវបានកញ្ញា Jannine Weigel ធ្វើការចែករំលែកបន្តនៅលើហ្វេសប៊ុកផេករបស់នាង។ សង្កេតឃើញថានៅលើបទចំរៀងមួយនេះ កញ្ញា Jannine Weigel ទទួលបានការគាំទ្របន្ថែមទៀតពីអ្នកគាំទ្ររបស់នាងនៅក្នុងប្រទេសកម្ពុជា ថ្វីបើបទចំរៀងមួយនេះកញ្ញាត្រឹមរួមសហការច្រៀងនៅលើប៉ារ៉ូលរ៉េបប៉ុណ្ណោះ។ ត្រឹមរយៈពេល៣ថ្ងៃបន្ទាប់ពីការចេញផ្សាយបទចំរៀង ”Mamacita” បទចំរៀងមួយនេះផងដែរក៏លោតឡើងដល់លេខរៀងទី៣នៅលើតារាងបទល្បីនៅកម្ពុជាទាំង៥០ក្នុងកម្មវិធី Pleng by Smart ដោយមានបទ 007 និង How about now?​​​ឈរនៅលើលំដាប់លើ។ 

313410042_675953473889141_2916852497948482581_n

ជាងនេះទៅទៀតកត់សម្គាល់ឃើញថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះនៅលើផេក Pleng របស់ Smart ទើបតែបញ្ចេញបទចំរៀងអន្តរជាតិល្បីនៅកម្ពុជាទាំង៥០ក្នុង Pleng ដោយក្នុងនោះបទចំរៀងរបស់កញ្ញា Jannine Weigel ដែលមានចំណងជើងថា Passcode ត្រូវបានចេញផ្សាយកាលពីឆ្នាំ២០២០ ដោយផលិតកម្មលំដាប់ថ្នាក់ពិភពលោក RedRecords របស់កញ្ញាពីមុនទទួលបានចំណាត់ថ្នាក់លេខ១ផងដែរនៅក្នុងពេលថ្មីៗនេះ។ 

311176101_716801753142485_5993432778364058012_n

313917262_677618310389324_4184356989812917413_n


 


ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 11:28  BeeTube News