អាយដលជីដេវីតតែងតែនិយាយលេងសើចបែបអឿៗថាដល់ពេលទំលាក់បទយកលុយទៀតហើយនៅលើបណ្តាញសង្គមទំនាក់ទំនងរបស់លោកចុះ តើអ្នកទាំងអស់គ្នាចង់ដឹងទេថាលោកជីដេវីតរកចំណូលបានប៉ុន្មានក្នុងមួយបទរបស់លោកនៅលើយូធូប? ថ្ងៃនេះអេដមីនសូមលើកយកបទចំរៀងមួយបទពីក្នុងអាល់ប៊ុមចុងក្រោយរបស់លោក អាល់ប៊ុមផាសិនដែលទទួលបានការទស្សនាច្រើនជាងគេបំផុតមកបង្ហាញអ្នកទាំងអស់គ្នា។ បទចំរៀងមួយនោះផងដែរមានចំណងជើងថា "I’m Bored" រឺហៅម្យ៉ាងទៀតថា "AnhThunh Nas" ទទួលបានការចូលទស្សនារហូតទៅដល់១០លានដងនៅលើយូធូបគិតចាប់តាំងពីថ្ងៃចេញផ្សាយទី២៣ ខែកក្កដាបានរយៈពេល៤ខែមកនេះ។
យោងទៅតាមគេហទំព័រ Times International មួយបានចែករំលែកតួលេខបង្ហាញពីប្រភពចំណូលរបស់សិល្បករដែលអាចរកចំណូលបានពីក្នុងយូធូបតាមរយៈការចូលទស្សនាក្នុង១ដង។ កត់សម្គាល់ឃើញថាចំណូលដែលសិល្បកររកពីការទស្សនា១ដងនៅលើយូធូប គឺផ្សេងពីវីដេអូបង្ហោះឡើងពីឆាណែលធម្មតាដោយ Youtube Video ទូទៅគឺរកបានត្រឹមតែ $0.00069 ក្នុងការចូលទស្សនា១ដងនោះទេ ដោយឡែកសំរាប់ឆាណែលផ្លូវការរបស់អ្នកសិល្បករវិញគឺស្ថិតចូលទៅក្នុងប្រភេទ Videos monetized through Content ID ដែលអាចរកចំណូលបាន $0.87 ក្នុងការចូលទស្សនា១000ដង។
លក្ខណៈល្អមួយដែលសិល្បករប្រើប្រាស់វីដេអូប្រភេទនេះ គឺព្រោះពួកគេអាចរក្សាបានកម្មសិទ្ធិបញ្ញារបស់ខ្លួន និងអាចរកចំណូលបន្ថែមទៀតពីការយក Link រឺពត៌មានមួយចំនួនអំពីវីដេអូរបស់គេទៅបង្ហោះបន្តទៀតដូចជាការធ្វើ Reaction ជាដើម។ ដូចនេះអ្នកទាំងអស់គ្នាអាចធ្វើការគណនាបានបើសិនលោកជីដេវីតទទួលបាន១០លានទស្សនានៅលើយូធូប លោកនឹងអាចរកចំណូលបាន $8700 នៅលើយូធូប រួមផ្សំទាំងចំណូលរកបានពី Monetized through content ID តាមរយៈវីដេអូរបស់ Vlogger និងអ្នកធ្វើ Reaction ផ្សេងៗទៀត លោកជីដេវីតប្រហែលជារកបានច្រើនលើសពី $8700 នេះទៅទៀត។