បណ្តាទស្សនិកជនបានចាប់ផ្តើមផ្ទុះការចាប់អារម្មណ៍ទៅលើបទចម្រៀងលោកជីដេវីតថ្មីមួយដែលទើបនឹងចេញផ្សាយកាលពីម្សិលមិញមានចំណងជើងថា«អាម៉ាកកុំអន់ចិត្ត»។ ចំណាប់អារម្មណ៍ដំបូងរបស់ពួកគេគឺមានអារម្មណ៍ថាលោកជីដេវីតហាក់ដូចជាកំពុងតែធ្វើស៊ីឌឺដងលោកវណ្ណដាទៀតហើយ បន្ទាប់ពីរូបលោកទើបតែបានជួបសំណេះសំណាលជាមួយលោកវណ្ណដាកាលពីក្នុងពិធីមង្គលការរបស់លោកហេងវិសាល និងអ្នកនាងជាស្រីនាតែប៉ុណ្ណោះ។
តើនេះគឺដូចជាល្បិច Marketing របស់ពួកគេបន្តទៀតដែររឺទេ? ដែលលោកជីដេវីតមានបំណងវាយប្រហារលោកវណ្ណដាពីក្រោយខ្នងបន្ទាប់ពីលោកទើបតែក្លែងធ្វើជាល្អនឹងលោកវណ្ណដា? យ៉ាងណាមិញនៅលើបណ្តាញសង្គមរបស់លោកជីដេវីតវិញទើបតែបានសរសេរឡើងអមជាមួយនឹងវិដេអូចម្រៀងនោះថា«ពេលដែលគេឡូយ គេដៀលអាម៉ាប់ស្រុះគ្នា អាស្គមចៅតាវាថាលើកដៃជំរាបលា!» តើត្រង់ប៉ារ៉ូលចម្រៀងនេះ លោកជីដេវីតមានចេតនានិយាយការពារអោយលោក Harayuth មែនដែររឺទេ? ខណៈដែលលោក Harayuth ធ្លាប់ត្រូវបានមានទំនាស់ជាមួយនឹងលោកវណ្ណដា និងត្រូវបានមហាជនដាក់ងារលោកថា«កូនជ្រូកតូច»។
ខណៈនៅលើឆាណែលតេលេក្រាម លោកជីដេវីតបានសរសេរនឹងប៉ារ៉ូលចំរៀងថា«តាំងពីអូនទៅបាត់ អាតឿវារស់នៅឯកា ចុងក្រោយមិននឹកថាអូនធ្វើយ៉ាងហ្នឹងទេ»។ ដែលឃ្លានេះគឺប្រាកដណាស់ថាកំពុងចាក់ដោតអ្នកណា។ យ៉ាងណាមិញគួររំលឹកថាសម្រាប់បទចម្រៀងទាំង៤របស់លោកជីដេវីតគ្រោងនឹងចេញផ្សាយមុនសង្ក្រាន្តឆ្នាំថ្មីនេះ ឃើញថាបទទី១នេះបានចេញរួចមកហើយ នៅសល់ចំនួន៣បទទៀត ដែលនឹងចេញផ្សាយនៅថ្ងៃទី៣ ទី៦ និងទី១៣ ខែមេសា។ តើទស្សនិកជនពេញចិត្តបទទី១របស់លោកជីដេវីតនេះកម្រិតណា?