កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅនេះ លោកជីដេវីតបានធ្វើការប្រកាសឡើងនូវព័ត៌មានដែលមិននឹកស្មានដល់មួយមកកាន់បណ្តាអ្នកគាំទ្ររបស់លោកតាមរយៈកម្មវិធីបណ្តាញសង្គមមួយចំនួនដែលមានដូចជាទំព័រហ្វេសប៊ុក គណនី Instagram និងនៅលើឆាណែល Telegram Public ផ្លូវការរបស់លោកផ្ទាល់។ នៅក្នុងដំណឹងនោះផងដែរ លោកបានបង្ហាញភាពរីករាយក្នុងការចែករំលែកមកកាន់សាធារណជនអោយដឹងថានៅពេលខាងមុខនេះនឹងមានការរៀបចំធ្វើការប្រគំតន្រ្តីក្នុងស្រុកដ៏ធំអស្ចារ្យបំផុតមួយរបស់កម្ពុជាដែលមានឈ្មោះថា F.F.F ASEAN PARTY រៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈ Sting។
ដោយនៅក្នុងការប្រគំតន្រ្តីនេះផងដែរគឺជាការប្រគំតន្រ្តីកំរិតថ្នាក់អន្តរជាតិមួយរបស់កម្ពុជាដោយបានបើកអញ្ជើញទទួលស្វាគមន៍សិល្បករប្រទេសជិតខាងអញ្ជើញចូលរួមមកពី៥ប្រទេសឯណោះ។ យ៉ាងណាមិញផងដែរលោកនៅមិនទាន់បានបញ្ជាក់នៅឡើយទេថាប្រទេសទាំង៥នោះមានប្រទេសណាខ្លះ និងជាប្រទេសនៅក្នុងអាស៊ានសុទ្ធ រឺក៏មានប្រទេសផ្សេងៗទៀតនៅក្នុុងតំបន់អាស៊ី។ ម្យ៉ាងទៀតថ្ងៃកាលបរិច្ឆេទក៏នៅមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយផងដែរ។ គួរបញ្ជាក់ផងដែរលោកជីដេវីតក៏បានលើកឡើងនៅក្នុងការបង្ហោះ Status របស់លោកផងដែរថាលោកតែងតែមានពាក្យស្លោកមួយប្រាប់ខ្លួនឯងថា«បើការប្រគំតន្រ្តីធំៗរបស់បរទេសមើលរំលងខ្មែរ ខ្ញុំជាកូនខ្មែរដែលបង្កើតការប្រគំតន្រ្តីខ្នាតធំសំរាប់ខ្មែរ»។ ចុះសំរាប់ទស្សនិកផ្ទាល់តើមានចំណាប់អារម្មណ៍បែបណាខ្លះសំរាប់គំរោងធ្វើការប្រគំតន្រ្តីមួយនេះ? Let me know in your comment below!