BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith​​​ បកស្រាយនឹងសំណួរគួរអោយចាប់អារម្មណ៍មួយនៅ Fan Meeting

ថ្ងៃអង្គារ, 18 ខែកក្កដា 2023 12:05  BeeTube News

2023-07-18 11.57.23 (1)

កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ លោកជីដេវីតបានធ្វើការបកស្រាយយ៉ាងគួរអោយចាប់អារម្មណ៍មួយទៅនឹងសំណួរដែលអ្នកគាំទ្ររបស់លោកម្នាក់បានសួរឡើងនៅក្នុងកម្មវិធី Fan Meeting ដោយមានបណ្តាអ្នកលេង​​​បណ្តាញសង្គមជាច្រើនបានចែករំលែកបន្តសំរង់ពាក្យសំដីរបស់លោកតាមរយៈវិដេអូ។ 

361636925_792493012576418_8884226501531645429_n

កត់សម្គាល់ឃើញថានៅក្នុងខណៈពេល Q&A Time របស់លោកនៃកម្មវិធីមួយនោះ អ្នកគាំទ្ររបស់លោកម្នាក់បានសាកសួរឡើងថា «តើលោកជីដេវីតធ្វើយ៉ាងដូចម្តេចទើបអាចរក្សាប្រជាប្រិយភាពរបស់ខ្លួនឯងបានមកទល់ពេលនេះស្របពេលដែលសព្វថ្ងៃកំពុងជួបតារាចម្រៀងរ៉េបដែលខ្លាំង?»។

2023-07-18 11.57.15

លោកជីដេវីតក៏បានឆ្លើយតបយ៉ាងដូច្នេះថា«បើតាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំមិនផ្តោតសំខាន់លើការប្រកួតប្រជែងនោះទេ បើសិនជាមានសត្រូវ ខ្ញុំមិនចាត់ទុកអ្នកនោះជាសត្រូវ១០០%នោះទេ ព្រោះខ្ញុំគិតថាបើសិនជាខ្ញុំអោយនាមគេជាសត្រូវ១០០% នោះបើសិនជាមានឳកាស ខ្ញុំនឹងសំលាប់គេចោលភ្លាម ប៉ុន្តែខ្ញុំគិតបែបនេះវិញ ចាត់ទុកជាសត្រូវ២០ ចាត់ទុកជាមិត្តភក្តិ ៨០។

361822499_657540655950158_5158224324941572271_n

ព្រោះខ្ញុំគិតថាបើសិនជាមានសត្រូវក្បែរខ្លួន យើងនឹងចាំតែរកឳកាសសំលាប់គ្នាទេ តែបើសិនជាមានមិត្តភក្តិក្បែរខ្លួន បើទោះបីជាថ្ងៃណាមួយមិត្តភក្តិហ៊ានលួចចាក់យើងពីក្រោយខ្នង រឺដើរចេញពីយើង ​​​ខ្ញុំជឿជាក់ថាយើងនឹងមិនអាចសំលាប់មិត្តភក្តិបានទេ ត្រឹមតែយ៉ាងច្រើននិយាយថាមិនចាំបាច់ស្គាល់គ្នាប៉ុណ្ណោះ ដូចនេះគេមានឳកាសរស់បន្តទៀត»។ 

361667142_1433297820792252_4523419154151819788_n

ម្យ៉ាងទៀតលោកបានបន្តទៀតថា«ផែនដីមូលយើងអាចជួបគ្នានៅថ្ងៃណាមួយ ប៉ុន្តែត្រូវដឹងថា បើសិនជាយើងចង់មើលឃើញគេអោយធំ យើងកុំមើលគេក្នុងផ្លូវអវិជ្ជមានច្រើនពេក ព្រោះបើមើលគេក្នុងផ្លូវអវិជ្ជមាន គេធ្វើអី្វក៏ចាំតែខុសដែរ»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរអំពីការលាតត្រដាងចំណាប់អារម្មណ៍របស់លោកជីដេវីតបែបនេះ? 

356571610_1455594631960426_4471282106599073147_n


 

 


ថ្ងៃអង្គារ, 18 ខែកក្កដា 2023 12:05  BeeTube News