កាលពីថ្ងៃយប់ទី០៩ ខែកក្កដាកន្លងទៅនេះ បន្ទាប់ពីលោកជីដេវីតបាន Surprise ទំលាក់រូបភាព Poster មួយនៃការនាំមកជូនកម្មវិធី Fan Meeting ជាលើកទី៣របស់លោកនៅលើប្រព័ន្ធបណ្តាញសង្គមផ្សេងៗ ត្រឹមរយៈពេល១ម៉ោងដំបូងប៉ុណ្ណោះ ចំនួនសំបុត្រទាំងអស់បានលក់ដាច់អស់ភ្លាមៗទាំងពាក់កណ្តាលយប់តែម្តង! រហូតដល់បណ្តាអ្នកគាំទ្រខ្លះបានស្នើរសុំអោយលោកជីដេវីតលក់សំបុត្របន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា កម្មវិធី Fan Meeting របស់លោកជីដេវីតលើកនេះមានឈ្មោះថា Fan Meet & Greet ដែលនឹងធ្វើឡើងនៅ
ថ្ងៃទី១៥ ខែកក្កដា នៅឯ Prime Cineplex Samai Square ទួលគោក និងផ្តល់ជូនជាពិសេសសំរាប់ទស្សនិកជនចំនួនត្រឹមតែ២០០នាក់ប៉ុណ្ណោះដែលបានជាវសំបុត្រចូលរួមដំបូងគេតាមរយៈ Link Eventbrite នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនភេសជ្ជៈ Sting។ យ៉ាងណាមិញក្រុមហ៊ុនភេសជ្ជៈ Sting បានបញ្ជាក់អោយដឹងនៅព្រឹកនេះថា អាចនឹងមានដំណឹងបន្ថែមពាក់ព័ន្ធនឹងរឿងសំបុត្រចូលរួមបន្ទាប់ពីសំបុត្រទាំងអស់ត្រូវបានលក់អស់។ គួររំលឹកផងដែរ នៅក្នុងដំណើរការងាររបស់លោកជីដេវីតជាមួយនឹងក្រុមហ៊ុនភេសជ្ជៈ Sting នាពេលថ្មីៗនេះ គឺលោកជីដេវីតទើបតែបានចូលរួមលើកទឹកចិត្ត និងគាំទ្រដល់ក្រុម Gamer កម្ពុជានៅក្នុងការប្រកួត MLBB SOUTHEAST ASIA CUP 2023 ដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ។ យ៉ាងណាមិញទស្សនិកជនជាច្រើនកំពុងតែរង់ចាំតាមដានមើលថាតើនឹងមានអ្វីប្លែក និងថ្មីនៅក្នុងកម្មវិធី Fan Meeting របស់លោកជីដេវីតសានេះជាមួយក្រុមហ៊ុនភេសជ្ជៈ Sting? ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?