BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith ប្រកាសបទថ្មី “វាយោ” នឹងចាក់តែពេល Concert ប៉ុណ្ណោះ

ថ្ងៃអង្គារ, 11 ខែមិថុនា 2024 11:13  BeeTube News

photo_4_2024-06-11_09-51-25

ផ្ទុះបទថ្មីពីលោកជីដេវីតម្តងទៀតនៅលើបណ្តាញសង្គម Tik Tok បន្ទាប់ពីលោកទើបតែបានបញ្ចេញបទថ្មីចំនួនពីរបទតាមរយៈកាលប្រគំតន្រ្តី Drift Phunk របស់លោកកាលពីថ្ងៃទី០៨ ខែមិថុនាកន្លងទៅនេះ។ ដោយកាលពីម្សិលមិញនេះ​​​ បទថ្មីរបស់លោក«We Made It» បានធ្វើអោយកក្រើកបណ្តាញសង្គមជាខ្លាំងជាមួយនឹង DJ Soda។ ខណៈនៅថ្ងៃនេះផងដែរ បទថ្មីមួយបទទៀតពីលោកជីដេវីត ដែលមានចំណងជើងថា«វាយោ» ក៏បានធ្វើផ្ទុះ និងទាក់ទាញចំណាប់អារម្មណ៍មហាជននៅលើបណ្តាញសង្គម Tik Tok និង Youtube វិញម្តង។ 

photo_2024-06-11_11-06-26

ដោយកាលពីថ្ងៃការប្រគំតន្រ្តីនេះ លោកជីដេវីតបានចាក់ និង Perform បទនេះឡើងនៅលើវេទិកា ដែលមានភាពពិរោះប្លែកទាក់ទាញយ៉ាងខ្លាំង​​​ ប៉ុន្តែគួរអោយសោកស្តាយ បន្ទាប់ពីសម្តែងចប់លោកក៏បានប្រកាសឡើងថា បទថ្មីនេះនឹងមិនចេញនោះឡើយ ប៉ុន្តែនឹងចាក់ឡើងតែពេលខនសឺតប៉ុណ្ណោះ។ ដំណឹងមួយនេះ បានធ្វើអោយមហាជនមានការសោកស្តាយខ្លាំងណាស់ ព្រោះបទនេះគឺជាបទដ៏ពិរោះមួយពីលោកជីដេវីត តែបែរជាមិនត្រូវបានចេញជាផ្លូវការនៅលើយូធូបទៅវិញ ទើបបន្ទាប់មកក៏មានការចែករំលែកតៗគ្នាជាច្រើនទាំងនៅលើបណ្តាញសង្គម Tik Tok និងនៅលើយូធូប។ យ៉ាងណាមិញផងដែរ បទ«វាយោ»​​​ នេះក៏មានឈ្មោះហៅក្រៅមួយទៀតថា«ដង្ខៅគោ» ផងដែរ។ តើទស្សនិកជនពេញចិត្តបទថ្មីនេះកម្រិតណា?តើជាការពិតដែររឺទេ ថាបទនេះលោកជីដេវីតនឹងមិនបញ្ចេញឡើងជាផ្លូវការ?

photo_1_2024-06-11_09-51-25

photo_2_2024-06-11_09-51-25


 


ថ្ងៃអង្គារ, 11 ខែមិថុនា 2024 11:13  BeeTube News