BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith - ក្បត់សន្យា (Broken Promises Music Reaction) 

ថ្ងៃសុក្រ, 18 ខែមីនា 2022 08:55  BeeTube News

សួស្តី អ្នកទាំងអស់គ្នា! ជួបគ្នាម្តងទៀតហើយ ហើយថ្ងៃនេះ Admin នឹងធ្វើ​ Review និង Reaction ទៅលើ បទចំរៀងថ្មីរបស់លោក ជី ដេវីដ ដែលកំពុងតែផ្ទុះល្បីខ្លាំងទាំងនៅលើ ហ្វេសបុ៊ក និង យូធូប ចាប់តាំងពីលោកបានចេញជាផ្លូវការអស់រយៈពេលពីរថ្ងៃមកហើយ។ ដូច្នេះ ថាតើបទចំរៀងថ្មីនេះ មានអត្ថន័យ និងអត្ថរសបែបណា។ តោះ​! ស្តាប់ទាំងអស់គ្នា! 

maxresdefault (15)

ក្បត់សន្យា ឬជាភាសាអង់គ្លេសថា “Broken Promises” គឺជាចង្វាក់បែបរ៉េបថ្មី លាយឡំជាមួយនឹងបទភ្លេងថ្មីបែបមនោសញ្ចេតនា ដែលរៀបរាប់ពីការកើតទុក្ខ និងឈឺផ្សា​របស់បុរសម្នាក់ដែលបានក្បត់សន្យា និងគូស្នេហ៍របស់គាត់ ហើយបើទោះបីជាដឹងថា គាត់ក្បត់នាងក៏ដោយ ក៏នាងនៅតែចង់ឲ្យគាត់វិលត្រឡប់ទៅសាងស្នេហ៍ជាមួយគា្នម្តងទៀត។ ស្តាប់មើលទៅពិតជាកំសត់ណាស់ សូម្បីតែ Admin ក៏មានអារម្មណ៍ស្រងេះស្រងោច​ លន្លង់លន្លោច និងសោកាតាមបទចំរៀងថ្មីនេះដែរ។ មិនតែប់ុណ្ណោះ អ្វីដែលថ្មីហើយកាន់តែពិសេសនោះគឺ MV របស់បទចំរៀងតែម្តង។ វាពិតជាឡូយកប់តែម្តង គឺទាំងការតុបតែងខ្លួនរបស់ លោក ដេវីដ និងកញ្ញា ទេព បូព្រឹក្ស ទេសភាព និងបរិយាកាស ព្រមទាំងចង្វាក់ភ្លេងស្តាប់មើលទៅពិតជាទាក់ទាញមែនទែន។ Admin មើលទៅមុនដំបូងស្មានតែបទបរទេស ពីព្រោះវាមើលទៅពិតជាប្លែក​ និងហាក់ដូចជាទៅពិភពមួយផ្សេងទៀតអញ្ចឹង។ ដូច្នេះបើអ្នកទាំងអស់គ្នាមិនទាន់បានទស្សនា អាចធ្វើការទស្សនានៅលើ​ Channel ផ្លូវការរបស់គាត់បាន៕


ថ្ងៃសុក្រ, 18 ខែមីនា 2022 08:55  BeeTube News