កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅនេះ លោកជីដេវីតបានពន្ញាក់អារម្មណ៍បណ្តាអ្នកគាំទ្ររបស់លោកជាមួយនឹងការបង្ហោះវីឌីអូចំរៀងមួយបទពីក្នុងអាល់ប៊ុមផាសសិនរបស់លោកដោយមិនបានប្រកាសអោយដឹងមុន ធ្វើអោយទស្សនិកជាច្រើនមានការភ្ញាក់ផ្អើល និងរំភើបរីករាយជាខ្លាំង។ បទចំរៀងនោះមានចំណងជើងថា «Life is a battle» ហើយត្រឹមរយៈពេល១ម៉ោងជាងប៉ុណ្ណោះទទួលបានការចែករំលែកដល់ទៅ២K។ លោកជីដេវីតធ្លាប់បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយស្មាតថាលោកមិនមានគំរោង Marketing ទៅលើបទចំរៀងនានារបស់លោកប៉ុន្មាននោះទេ ប៉ុន្តែលោកនឹងត្រលប់មកវិញជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ។ ហេតុនេះមិនចំលែកនោះទេ ការបង្ហាញវីឌីអូចំរៀងរបស់លោកឥតព្រាងទុកនេះមិនមែនជាការចៃដន្យ តែជាកាដូពិសេសម្យ៉ាងរបស់លោកទៅកាន់អ្នកគាំទ្រក្នុងគោលដៅក្រៅរង្វង់ទាក់ទាញប្រជាប្រិយភាព។ គួរបញ្ជាក់ផងដែរ លោកAthikaក៏បានធ្វើការខមមែននៅក្នុង MV បទចំរៀងមួយនេះផងដែរដោយលោកយល់ស្របថា MV “Life is a battle” នេះទទួលបានជោគជ័យទោះបីជាមិនមានការធ្វើ Marketing ក៏ដោយ។