កាលពីថ្ងៃទី១២ ខែកក្តដាកន្លងទៅនេះ G-Devit ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលអោយបានបង្ហោះជាមួយAlbum Cover បន្ទាប់ពីបានលុបចោលនូវការបង្ហោះចាស់ៗរបស់ខ្លួនអោយបានសរសេរថាបន្ទាប់ពីរយ:ពេល ៣ឆ្នាំពី REBORN album ពេលនេះគឺជាពេលវេលាដែលយើងត្រូវជួបគ្នាម្តងទៀត ជាមួយនឹង Album ថ្មី ដែលមានឈ្មោះជាផ្លូវការថា III THE ALBUM | PASSION | វាអាចជាពេលវេលាដ៏រីករាយសម្រាប់ខ្ញុំនិងអ្នកគាំទ្ររបស់ខ្ញុំជាមួយការវិលត្រលប់មួយនេះ ។ បរិបទតន្រ្តីរបស់ខ្ញុំបត់បែនច្រេីនសម័យកាលពេកពេលខ្លះវាអាចធ្វេីអោយខ្ញុំវិលវល់និងពិបាកសម្របខ្លួនតាមព្រោះធម្មតាផ្លូវដែរខ្ញុំដេីរវាតែងមានឧបសគ្គច្រេីនដូចដែរបងប្អូនដឹងស្រាប់ តែខ្ញុំនៅតែឱបកាងារមួយនេះព្រោះវាជា PASSION នៃរសជាតិជីវិតរបស់ខ្ញុំ។ក៏សូមរីករាយជាមួយនិងAlbumមួយនេះទោះជាមិនទាន់ពិសេសគ្រប់គ្រាន់សម្រាប់បងប្អូនតែខ្ញុំនឹងកែប្រែបន្ថែមទៀតនៅAlbumក្រោយៗព្រោះថាការប្រកួតប្រជែងសិល្បៈនឹងនាំមកនូវភាពអស្ចារ្យសម្រាប់អ្នកគាំទ្រនិងការវិវឌ្ឍនៃសិល្ប:ចម្រៀង Rap របស់យេីង។
មិនតែប៉ុណ្ណោះលោក G-Devith ក៏បានផុសជាមួយនឹង Teaser បទចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា How About Now? ដែលត្រូវបានដឹកនាំសម្តែងដោយលោក Athika ផងដែរ។ អ្វីដែលកាន់តែនឹកស្មានមិនដល់ទៅទៀតនោះ យោងទៅតាមវីដេអូមួយរបស់ផេកហ្វេកប៊ុកដែលចូលចិត្ត Review ស្បែកជើងនិងសម្លៀកបំពាក់ឈ្មោះថា Harayuth និងត្រូវបានចែករំលែកតពីផេកកញ្ញាទេពបូព្រឹក្ស បានអោយដឹងថាអាវក្រៅដែលបានថតសម្រាប់ Album ថ្មីនេះជាប្រភេទអាវ Louis Vuitton Monogram ដែលមានតម្លៃរហូតដល់ 9300ដុល្លារសហរដ្ឋអាមេរិកឯណោះ។ ចង់ដឹងថាស្នាដៃសិល្បៈនិងអាល់ប៊ុមចម្រៀងទី៣នេះ នឹងអាចយកចំណាប់អារម្មណ៏យុវវ័យកម្រិតណាមានតែពេលវេលាប៉ុណ្ណោះទើបអាចស្រាយចម្ងល់របស់យើងទាំងអស់គ្នាបាន។