BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនធំៗដែល G-Devith ធ្វើជាទូតសុឆន្ទៈរហូតដល់បច្ចុប្បន្ន

ថ្ងៃសុក្រ, 20 ខែមករា 2023 16:02  BeeTube News

Untitled design (6)-2

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាប់ចាប់តាំងពីចូលសិល្បៈអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ លោកជីដេវីតបានបន្សល់ទុកស្នាដៃសិល្បៈជាច្រើនរួមមានដូចជាការងារជាទូតសុឆន្ទៈ ការផលិតអាល់ប៊ុមចម្រៀង និងការចូលរួមការងារស្ម័គ្រចិត្តជាដើម។ ងាកក្រលេកមើលទៅជ្រុងការងារទូតសុឆន្ទៈរបស់លោកវិញ ឃើញថាបើផ្អែកទៅលើប្រជាប្រិយភាព ទេពកោសល្យ និងចរិតនិស្ស័យរបស់លោកផ្ទាល់ បានទាញយកបណ្តាក្រុមហ៊ុនធំៗមួយចំនួននៅក្នុងប្រភេទនៃបច្ចេកវិទ្យាគ្រឿងអេឡិចត្រូនិច ក៏ដូចជាភេសជ្ជៈក្លៀវក្លាជាដើមសំរេចជ្រើសរើសរូបលោកជាតំណាង។

323344600_3422716624642460_7871066758261013884_n

ចាប់តាំងពីកំឡុងឆ្នាំ២០១៧មកលោកជីដេវីតបានសហការជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងរបស់កូរ៉េមួយដែលមានឈ្មោះថាG Park Engergy Drinkដែលកាលណោះលោកជីដេវីតបានចូលរួមការប្រគំតន្រ្តីជាច្រើនរបស់ក្រុមហ៊ុនភេសជ្ជៈ GParkផងដែរនិងបានបញ្ចប់កុងត្រាទៅវិញនៅក្នុងឆ្នាំ២០១៨។ លុះមកដល់ឆ្នាំ២០២០ លោកក៏បានចាប់ផ្តើមធ្វើជាទូតសុឆន្ទៈអោយក្រុមហ៊ុនទូរស័ព្ទដៃ realmeប្រចាំប្រទេសកម្ពុជា។ ​​​បន្ទាប់មកលោកក៏បានធ្វើទូតសុឆន្ទៈតំណាងអោយក្រុមហ៊ុនភេសជ្ជៈ Sting និងនាឡិកាដៃ Varman ដែលមានរយៈពេលបីឆ្នាំមកហើយ ហើយក៏បានបើកក្រុមហ៊ុនលក់សំលៀកបំពាក់អនឡាញផ្ទាល់ខ្លួនប្រភេទអាវHoodie Atomax ផងដែរ។ ក្រៅពីនេះផងដែរលោកជីដេវីតក៏បានក្លាយជាទូតសុឆន្ទៈនៃក្រុមហ៊ុនស្រាបៀ Dragon Beer ក៏ដូចគ្នាផងដែរក៏មានការងារយ៉ាងសកម្មជាមួយនឹងក្រុមហ៊ុន Smart។ ពេលនេះលោកជីដេវីត និងលោកវណ្ណដាកំពុងក្លាយជាទីសំគាល់នៃការប្រយុទ្ធគ្នាមួយរវាងភេសជ្ជកូកាកូឡា និងភេសជ្ជៈSting ទូរស័ព្ទដៃVivo និងrealme នាឡិកាដៃZinvo និងVarman ស្រាបៀHanuman និងDragon ហើយក្រុមហ៊ុនCellcardនិងSmart។ សង្កេតឃើញថាជំហានរបស់ពួកគេទាំងពីរមានការដើរទន្ទឹមគ្នាជានិច្ច តើនាពេលអនាគតលោកជីដេវីតនឹងទទួលបានការងារទូតសុឆន្ទៈនៃក្រុមហ៊ុនប្រភេទណាទៀតអោយត្រូវគ្នានឹងលោកវណ្ណដា?

81672302_2610888552476388_8425937416195407872_n

ដោយសារតែលោកជីដេវីតដើរដោយខ្លួនឯងផ្ទាល់នៅលើវិថីសិល្បៈ មិនថាជាមុខរបរផ្ទាល់ខ្លួនដោយលោកបានជ្រោមជ្រែងបង្កើតហាងលក់សំលៀកបំពាក់ខ្លួនឯងថែមទៀត ដូច្នេះការទទួលយកការងារជាទូតសុឆន្ទៈនៃក្រុមហ៊ុនសំលៀកបំពាក់ដទៃទៀតទើបជាប្រការដែលចម្លែកចិត្តបន្តិច ដួច្នេះតើអាចនិយាយបានរឺនៅថាហាងសំលៀកបំពាក់ Ten11តំណាងដោយលោកវណ្ណដា និងហាងAtomax របស់លោកជីដេវីតកំពុងតែប្រជែងគ្នា?

 


ថ្ងៃសុក្រ, 20 ខែមករា 2023 16:02  BeeTube News