បាស់ជើង! បន្ទាប់ពីលោកជីដេវីតទើបតែទំលាក់បទថ្មី«នារីទំនើង» របស់លោកកាលពីរយៈពេល៤ថ្ងៃមុននេះសោះ លោកជីដេវីតស្រាប់តែទម្លាយបទថ្មីៗជាង៤បទទៀតតាមរយៈ Live Instagram របស់លោកកាលពីពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះ អាល់ប៊ុមថ្មីៗចំនួន៤បទនេះគឺហាក់នាំអារម្មណ៍វិលទៅកាន់ស៊េរីឆ្នាំ 2016 ឡើងវិញអ៊ីចឹង ដែលជាសម័យកាលលោកបានផ្ទុះនូវបទចម្រៀងរាំញីកែងជើង និងរាំពាក់ម៉ាសជាដើម។ ក្រៅពីនេះផងដែរ លោកជីដេវីតក៏បានធ្វើការទំលាក់ថ្ងៃខែបរិច្ឆេទច្បាស់ៗនៅលើឆាណែលតេលេក្រាមរបស់លោកផងដែរ ដោយសន្យាថាទាំងនេះគឺជាថ្ងៃដែលត្រូវចេញផ្សាយបទចម្រៀងនីមួយៗនៅមុនថ្ងៃចូលឆ្នាំ។
ដោយនៅក្នុងនោះ មានតាមថ្ងៃដូចជា ត្រូវទម្លាក់ចំថ្ងៃទី១ ខែមេសា ថ្ងៃទី៣ ខែមេសា ថ្ងៃទី៤ ខែមេសា និងថ្ងៃទី១៣ ខែមេសា។ លោកជីដេវីតថាថែមទាំងបាននិយាយលលេងនៅក្នុងឆាណែលនោះថា សម្រេចថានឹងទម្លាក់បទមួយមុនថ្ងៃ អោយបងប្អូនទុកហាត់រាំ ហាត់ច្រៀង ជួបគ្នាឆាប់ៗនេះ។
នៅក្នុងចំណោមនោះផងដែរ ក៏មានមួយបទកំពុងទទួលបានការចាប់អារម្មណ៍ជាងគេជាខ្លាំង នោះក៏ជាបទដែលលោកជីដេវីតបានបង្ហោះឃ្លាឃ្លោងឡើងនៅលើស្តេធឺសរបស់លោកផងដែរ ដែលមានអត្ថន័យថា«♫ okay, let's go ♫ បើអ្នកក្រោយបានបង បងឱ្យគេដេកយោលជើង បងថ្នាក់បងថ្នម បងបំប៉នបុប្ផាស្រុកយើង មិនឱ្យគេដេកព្រួយគំនិតបងមួយ អាចជួយឡើងពើង អូនស្គាល់បងច្បាស់បងតស៊ូណាស់យកគំរូ ម៉ាក់ថឺង!»។ តើទស្សនិកជនពេញចិត្តបទចម្រៀងទាំងនេះខ្លាំងកម្រិតណា កុំភ្លេចធ្វើការខមមែនប្រាប់អេដមីនម្នាក់មួយផងណា៎!