លោកជីដេវីតបានធ្វើការចែករំលែក Concept 3D Concert នៃការប្រគំតន្រ្តី Passion TheAlbum Concertរបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងរូបភាពឆាកតន្រ្តីដ៏អស្ចារ្យមានពណ៌ក្រហមភ្លើងភ្លឺ និងរូបភាព3Dព្រោងព្រាត ជាមួយនឹងផ្ទាំងLED រំលេចតួអក្សរSting និងភ្លើង3Dបំផ្លុងឡើងយ៉ាងកក្រើកឆាក។ ជាក់ស្តែងការបង្ហោះផ្សាយរបស់លោកគឺនៅក្នុងថ្ងៃពុធ ទី៥ ខែតុលា ដែលចំថ្ងៃខួបកំណើតរបស់លោកតែម្តង ដោយគួរបញ្ជាក់ផងដែរក្នុងនោះក៏មានមិត្តសិល្បករជាច្រើនរូបបានធ្វើការបង្ហោះជូនពរលោកនៅក្នុងថ្ងៃកំណើតផងដែរនៅលើបណ្តាញសង្គមInstagram។ ងាកត្រលប់មកមើលការប្រគំតន្រ្តីនេះវិញឃើញថា នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែតុលាខាងមុខនេះ នៅក្នុងសាល The Elysee Kohpich។ សំរាប់តម្លៃសំបុត្រចូលរួមទស្សនាវិញអាចធ្វើការបញ្ជាទិញតាមរយៈកម្មវិធីLive by Wonderpass ជាមួយនឹងតំលៃសំបុត្រធម្មតា៧ដុល្លាទទួលបាន GlowstickនិងNormal Ticket។ តំលៃសំបុត្រ VIP ១៣ដុល្លាទទួលបានGlowstick VIP Ticket LED Glass និងតំលៃសំបុត្រVVIP ២០ដុល្លាទទួលបានFan base Card, LED Glass, Glowstick, VVIP Ticket និងGoblin Treasure box។ គួរបញ្ជាក់ផងដែរថាការប្រគំតន្រ្តីនេះនាំមកជូនឡើងដោយ Sting Music Verse។ ក្រុមហ៊ុន Sting ក៏បានធ្វើការបង្ហើបប្រាប់ថានឹងមានភ្ញៀវកិត្តិយសជាច្រើននឹងចូលរួមសម្តែងនៅក្នុង Passion The Album Concert នេះក្រៅពី Brand Ambassador របស់ពួកគេដែលជាលោកជីដេវីត ម្ល៉ោះហើយទើបនៅថ្ងៃបន្ទាប់លោកជីដេវីតក៏ចាប់ផ្តើមធ្វើការបង្ហាញមុខភ្ញៀវកិត្តិយសពិសេសចូលរួមក្នុងការប្រគំតន្រ្តី Passion The Album នេះ ដោយអ្នកដំបូងនោះគឺជាកញ្ញា Jannine Weigel សិល្បកររបស់ប្រទេសថៃ។ ថ្មីៗនេះផងដែរលោកជីដេវីតក៏បង្ហាញមុខភ្ញៀវកិត្តិយសម្នាក់ទៀតគឺជាលោកJarvis។