អាថ៌កំបាំងនៃអាល់ប៊ុម ភ្ជុំ the album ពេលនេះត្រូវបានស្រាយលាតត្រដាងហើយ អ្វីដែលពិសេសថ្មីហើយប្លែកសំរាប់អាល់ប៊ុមមួយនេះ ការពិតទៅជាចង្វាក់រាំវង់តាលុងជនជាតិដែលលោកជីដេវីតបានបញ្ចូលទៅក្នុងបទចំរៀងទាំងនោះ។ លោកជីដេវីតបានណែនាំទស្សនិកជនអោយស្គាល់ចង្វាក់មួយប្រភេទពិរោះប្លែកត្រចៀកដែលមនុស្សភាគច្រើនមិនធ្លាប់បានស្គាល់។ សំរាប់ថ្ងៃទី១៣ ខែកញ្ញានេះ លោកបានបញ្ចេញបទចំរៀង៣បទបន្តបន្ទាប់គ្នាតែម្តង ដោយក្នុងនោះមានបទ«អូនសមជានារីខ្មែរ» «ថ្ងៃភ្ជុំកូនបានទៅលេងស្រុក» និងបទ«បុណ្យភ្ជំបិណ្ឌ»ដែលបកស្រាយរួមគ្នាជាមួយកញ្ញាទេពបូព្រឹក្សផងដែរ។ សិល្បករចេះបត់បែនគ្រប់ទំរង់ម្នាក់នេះទទួលបានការកោតសរសើរជាច្រើនពីសំណាក់មហាជន និងម្នាក់ៗបានលាន់មាត់ថាពិតជាពិរោះប្លែកអារម្មណ៍ និងសក្តិសមជាអាយដលគ្រប់រដូវកាលមែន។ ចំនែកនៅលើហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញាទេពបូព្រឹក្សក៏បានធ្វើការចែករំលែកបន្តពីលោកជីដេវីតផងដែរនៅបទចំរៀងមួយបទដែលមាននាងច្រៀងឆ្លើយឆ្លងដែរគឺបទ«បុណ្យភ្ជំបិណ្ឌ» ដោយកញ្ញាបានសរសេរជាមួយខេបសិនថា សន្តិភាពថ្លៃថ្លា គ្រួសារជួបជុំ មិនទាន់បានមួយវត្តទេ តោះហ្វេនហ្វេន ណាត់គ្នាទៅវត្តជុំគ្នាតោះ។