កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅនេះ លោកជីដេវីតបានធ្វើការចេញផ្សាយបទចម្រៀងថ្មីមួយទៀតសំរាប់អបអរនៅក្នុងឳកាសសង្ក្រាន្តឆ្នាំថ្មីនាពេលខាងមុខនេះដែលមានចំណងជើងថា«បុប្ផាអង្គរ» និងមានចំណងជើងជាភាសាអង់គ្លេសថា «Enchantress» ដែលកាន់តែពិរោះប្លែកត្រចៀកដោយមានការលាយបញ្ចូលគ្នារវាងភ្លេងហ៊ីបហប់ និងកន្រ្តឹមខ្មែរបុរាណ។ គួរបញ្ជាក់ផងដែរថាបទចំរៀងនេះក៏មានការចូលរួម Mix ដោយផ្ទាល់ពីដៃគូ Produce ចម្រៀងរបស់លោកជីដេវីតគឺលោក SAMI ផងដែរដែលជាសិល្បករឯករាជ្យមួយរូបនៅក្នុងក្រុមគ្រួសារភេសជ្ជៈ Sting ជាមួយគ្នានេះ។ កត់សម្គាល់ផងដែរថាបទចម្រៀង«បុប្ផាអង្គរ»របស់លោកជីដេវីតមួយនេះមានចំណងជើងប្រហាក់ប្រហែលគ្នាទៅនឹងបទបទមរតកដើមរបស់លោកតាស៊ីនស៊ីសាមុតមួយបទដែលមានចំណងជើងថា«បុប្ផាមហាអង្គរ» ដែលមានរសជាតិខុសគ្នាស្តាប់ទៅយ៉ាងពិរោះ កំសត់ និងលន្លង់លន្លោច។ តែងាកមកមើលបទ«បុប្ផាអង្គរ» របស់លោកជីដេវីតវិញគឺជាបទសម័យទំនើបមានភាពច្នៃប្រឌិតប្លែកផ្តល់ទាំង Mood សប្បាយរីករាយផង និងលាយឡំនឹងមនោសញ្ចេតនាថែមទៀតដោយមានមានការ Mix ទៅលើចង្វាក់ និងភាពច្នៃប្រឌិតទៅលើទំនុកច្រៀង ពោលតួយ៉ាងបង្កើតបានជាបទចម្រៀងសហសម័យដែលជាបុរាណលាយនឹងសម័យ ជាក់ស្តែងមានបង្ហាញនូវលើ Cover ចម្រៀងនោះស្រាប់ រឹតតែពិសេសថែមទៀតនោះសូម្បីតែឃ្លាចំរៀងក៏លាយពាក្យពេចន៍លេបខាយតាមបែបសម័យទំនើបផងដែរដូចជាពាក្យ«ខ្ញុំបាទឈ្មោះថាបងសម្លាញ់» និងការបន្ទរដោយ Color Vocal Background «Ok Ok» របស់លោក។ តើទស្សនិកជន ពេញចិត្តបទថ្មីរបស់លោកជីដេវីតកម្រិតណា Let me know in your comment below!