BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith ឈប់ច្រៀង ឈប់រ៉េប មកធាក់ស៊ីក្លូវិញ

ថ្ងៃអង្គារ, 26 ខែធ្នូ 2023 11:44  BeeTube News

Screen Shot 2023-12-26 at 11.35.20 AM

ផ្ទុះការចាប់អារ​​​ម្មណ៍បន្ទាប់ពីប៉ាប៉ាដាយណូស័រប្តូរអាជីពមកធាក់ស៊ីក្លូ! ប៉ាប៉ា ដាយណូស័រម្នាក់នេះគឺជាប៉ាប៉ារបស់ Albert ដែលជាលោកជីដេវីតនោះឯង បន្ទាប់ពីលោកត្រូវបានអ្នកលេងនៅលើបណ្តាញសង្គម Tik Tok ប្រមាញ់បានវិដេអូចាស់ៗរបស់លោក រួមជាមួយនឹងការធាក់ស៊ីក្លូតាមផ្លូវសាធារណៈទៀតនោះ និងបង្ហោះឡើងនៅលើបណ្តាញសង្គមនេះផ្ទាល់។ 

Screen Shot 2023-12-26 at 11.37.13 AM

វិដេអូនេះបានធ្វើអោយមនុស្សជាច្រើនមានការយល់ច្រលំថាលោកជីដេវីតទើបតែបានថតថ្មីៗ និងមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងទិដ្ឋភាពដ៏កំរមួយនេះ។ យ៉ាងណាមិញ មិនថាវិដេអូនេះជាវិដេអូចាស់ រឺថ្មីក្តី ក៏នៅតែបានធ្វើអោយមនុស្សជាច្រើនចូលចិត្ត និងអស់សំណើចជាមួយនឹងភាពកំប្លែងលេងរបស់លោករួមជាមួយនឹងអ្នកជិះស៊ីក្លូម្នាក់ដែលលោកបានដឹក។ 

Screen Shot 2023-12-26 at 11.35.20 AM-2

ត្រលប់មកពេលបច្ចុប្បន្ននេះ ថ្វីត្បិតតែលោកជីដេវីតមមាញឹកក្នុងការមើលថែគ្រួសារតូចដ៏កក់ក្តៅរបស់លោក ប៉ុន្តែលោកតែបន្តសកម្មភាពការងារជាច្រើនក្នុងនាមជា BA របស់ស្រាបៀ Dragon និងបានបញ្ចេញបទចំរៀងជាបន្តបន្ទាប់។ 

412560038_963892745100050_6227067210312511293_n

កាលពីពេលថ្មីៗនេះ លោកទើបតែបានបញ្ចេញបទ«HAHA» និងត្រៀមខ្លួនចូលរួមសម្តែងការប្រគំតន្រ្តីឆ្លងឆ្នាំរបស់ស្រាបៀ Dragon នេះទេ ដែលនឹងធ្វើឡើងនៅឆ្នេរទីលានតេជោ ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែធ្នូខាងមុខនេះ។ មិនអស់ត្រឹមនេះនោះទេ! លោកក៏មានការប្រគំតន្រ្តីស្រាបៀវឌ្ឍនៈផងដែរ ដែលនឹងធ្វើឡើងនៅខេត្តសៀមរាមថ្ងៃទី៣១ ខែធ្នូ និងធ្វើឡើងនៅភ្នំពេញកំបូល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤! តោះទស្សនិកជនកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា!

412497722_965406088282049_1505817850358902975_n


 


ថ្ងៃអង្គារ, 26 ខែធ្នូ 2023 11:44  BeeTube News