BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-Devith ចូលរៀននៅសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

ថ្ងៃព្រហស្បតិ៍, 13 ខែកក្កដា 2023 15:01  BeeTube News

358491228_165745319841887_7396033955948380041_n (1)

កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះ យោងទៅតាមទំព័រហ្វេសប៊ុក DitWay Forever ដែលជាហ្វេនក្លឹបគាំទ្រដល់លោកជីដេវីតបានអោយដឹងថា លោកជីវិតបានទៅបំពេញវិជ្ជានៅឯសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតតាមរយៈការចែករំលែករូបភាព និងវិដេអូមួយចំនួនរបស់ពួកគេ។

358559559_165901629826256_6832665407347741556_n

គួរបញ្ជាក់ផងដែរ​​​ សាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតគឺសាលាសហការជាមួយសមាគមទ្រទ្រង់បាលី ដែលមានបណ្តុះបណ្តាលលើជំនាញដូចជាវេយ្យាករណ៍ តែងបាលី ប្រែបាលី តែងគាថាបាលី និងភាសាសំស្រ្កឹត។ DitWay Forever បានសរសេររៀបរាប់ពីលោកជីដេវីតឡើងថា «First day at school គួរអោយស្រលាញ់ណាស់ រវល់ប៉ុណ្ណឹងហើយនៅឆ្លៀតមកបំពេញវិជ្ជាបានទៀត Respect»។ 

Screen Shot 2023-07-13 at 2.53.22 PM

ខណៈបន្ទាប់មកទំព័រហ្វេសប៊ុកទីចាត់ការកិច្ចការបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតបានធ្វើការចែករំលែកការបង្ហោះមួយនេះរបស់ពួកគេ ដោយបានលើកឡើងថា«ជាគម្រូល្អដល់យុវជនពិតមែន»។ ក្នុងថ្ងៃជាមួយគ្នានេះផងដែរ DitWay Forever ក៏បានធ្វើការចែករំលែកវិដេអូ ដែលមានលោកជីដេវីតទទួលបានការគាំទ្រ និងសុំថតពីក្រុមលោកបងដែលជាព្រះសង្ឃរួមថ្នាក់រៀនជាមួយនឹងលោក។

360082432_165660326517053_6724877850114541039_n

មិនតែប៉ុណ្ណោះក្រុមអ្នកគាំទ្រលោកជីដេវីតនៅលើទំព័រហ្វេសប៊ុកនេះផងដែរ ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេដោយភ្ជាប់ជាមួយនឹងរូបភាពលោកជីដេវីត និងប្អូនស្រីរបស់លោកឡើងថា«អ្នកណាមិនដឹងថា G-Devith ធ្លាប់បានបោះបង់ការសិក្សាដើម្បីមកទីក្រុងតាមក្តីស្រម៉ៃ និងរកថវិកាដើម្បីអោយប្អូនបានបន្តការសិក្សា ឥលូវដល់ពេលបងប្រុសមកបន្តការសិក្សាវិញម្តង ពិតជាបងប្រុសដ៏ល្អម្នាក់មែន សូមសរសើរដោយស្មោះ»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?

 


ថ្ងៃព្រហស្បតិ៍, 13 ខែកក្កដា 2023 15:01  BeeTube News