BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

G-devith ឆ្លើយតបដ្រាម៉ាតាមពីក្រោយលោកជុំវិញបទ“ចុម!អាអូនអត់ដេក”

ថ្ងៃសុក្រ, 21 ខែមេសា 2023 14:50  BeeTube News

a-86
 

កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅនេះ មហាជនបានផ្ទុះឡើងការជជែកវែកញែកជាច្រើនទៅលើបទចម្រៀងមួយបទរបស់លោកជីដេវីតមានចំណងជើងថា«ចុម!អាអូនអត់ដេក» ដែលត្រូវបានលុបចេញពីលើឆាណែលយូធូបផ្លូវការរបស់លោកជីដេវីត។ កត់សម្គាល់ឃើញផងដែរថា ក្នុងនោះក៏មានដូចជាលោកម៉ៃសុគន្ធដែលមានរហ័សនាមថាមហាទើសក៏បានបញ្ចេញប្រតិកម្មជុំវិញនឹងបញ្ហានេះផងដែរ ដោយលោកបានបង្ហោះនូវវិដេអូដែលធ្វើការស្វែងរកបទចម្រៀងរបស់លោកជីដេវីតមិនបាននៅលើយូធូប រួមជាមួយនឹងខេបសិនថា«ឳ បងអ្ហើយ ជាកំហុសអ្នកណា ម៉េចបាត់បទអាអូនអត់ដេកចឹង Teamសហគមន៍ កូពី លទ្ធផលទិញភ្លេងយូធូប»។ រីឯផេកTrollដ៏ល្បី«អាក្លូ និងអាកច់» វិញដែលតែងតែ Trollបុគ្គលល្បីៗក៏បានបញ្ចេញប្រតិកម្មផងដែរ ដោយធ្វើការ Screenshot បទលោកជីដេវីតជាប់ Copy Right Claim រួមជាមួយនឹងខេនសិនដុតឡើងថា«ចុមអាអូន ទិញភ្លេង»។ ក្រៅពីនេះក៏មានបណ្តាសារព័ត៌មាននានាដូចជា Popular Magazine, AMS Infotainment,Sabay News Entertainment និង Khmer Pressជាដើមដែលបានខិតខំជជីកឬសគល់ និងចុះផ្សាយពីព័ត៌មានដ៏ក្តៅគគុកមួយនេះទៅកាន់ទស្សនិកជន។ មិនតែប៉ុណ្ណោះរីឯបណ្តាអ្នកគាំទ្រលោកវណ្ណដា វិញក៏បានភ្លូកទឹកភ្លូកដីចែករំលែកចំណាប់អារម្មណ៍របស់ពួកគេជាហូរហែរ ជាពិសេសឃើញជារឿយៗនោះគឺនូវខេបសិនថា«ឳ បងអើយ ជាកំហុសអ្នកណា» ដែលជាប៉ារ៉ូលចំរៀងនៅក្នុងបទរបស់លោកវណ្ណដាតែម្តង។ ក្នុងខណៈពេលភ្លាមៗផងដែរ លោកជីដេវីតក៏បានបង្ហាញប្រតិកម្មឆ្លើយតបទៅកាន់មហាជនវិញនៅក្នុងថ្ងៃជាមួយគ្នានេះ ដោយលោកបានបកស្រាយឡើងថានេះគឺជាការវាយប្រហារលើ Loop ចម្រៀងរបស់លោកតាមរយៈការ Send Link ពីបុគ្គលណាម្នាក់ ដែលមិនមែនចាប់បានដោយប្រព័ន្ធ AI ទេ បើដូច្នេះវិញបទចម្រៀងរបស់លោកលើ Link ផ្សេងៗទៀតច្បាស់ជាលុបបានដូចគ្នា។ លោកជីដេវីតនៅតែអាចបញ្ចេញចង្កូមដុកដាន់ទៅកាន់អ្នកលបប្រហារលោកឡើងថា

«បើជ្រុលជា Send Link ទៅគេហើយ Send អោយគ្រប់ Link ផង កុំSend តែមួយ» រួចមកលោកក៏បានបញ្ជូន Link ជាច្រើននៅក្នុងការបង្ហោះរបស់លោកទៀតក្នុងចេតនាផ្តឺផ្តងទៅកាន់អ្នក Report ចិត្តសឿង។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាចំពោះការបង្កដ្រាម៉ាដែលតែងតែដើរតាមពីក្រោយលោកជីដេវីតនេះ?

342218773_1378511762984226_4488893703145125722_n
342036159_273893171794654_505454496050440755_n
342035553_613163920829105_165608449933745372_n
341894093_1010880533216805_2767799891928610730_n
341892272_9147439161997217_1706637019597552227_n
 

 


ថ្ងៃសុក្រ, 21 ខែមេសា 2023 14:50  BeeTube News