G-Devith Slay ៣បទផ្អើលសាលតន្រ្តីពហុកីឡាជាតិ! កាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ លោក ជី ដេវីត បានពាំនាំយកនូវបទចំរៀងចំនួន៣បទកំពួលៗរបស់លោកមកសម្តែងចែកជូនភាពសប្បាយរីករាយនៅក្នុងកម្មវិធីបើកកីឡាជាតិលើកទី៣! តាមរយៈបទចម្រៀងទាំង៣បទនោះមានដូចជា I’m Bored, My Brother, និងបទដ៏ល្បីល្បាញរបស់លោកកាលពីឆ្នាំ២០១៧គឺរាំញីកែងជើងផងដែរ។ លោក ជី ដេវីត បានធ្វើអោយសាលពហុកីឡាជាតិទាំងមូលកក្រើកឡើងដោយភាពសប្បាយរីករាយ និងមានអ្នកចូលទស្សនាការផ្សាយបន្តផ្ទាល់រហូតទៅដល់១១Kឯណោះ។
ជាក់ស្តែងបន្ទាប់ពីបញ្ចប់ការងារជាចំណែកមួយផ្តល់ភាពសប្បាយរីករាយនៅក្នុងរាត្រីនោះដោយទទួលបានភាពជោគជ័យលោក ជី ដេវីត ក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរជាមួយនឹងសាររៀបរាប់យ៉ាងនេះថា លោកពិតជាមានកិត្តិយសដែលបានជួបជាមួយលោកគ្រូថ្នាក់ដឹកនាំ និងសហការីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈហើយនេះក៏សបង្ហាញពីការរួបរួមគ្នាក្នុងគោលដៅតែមួយឆ្ពោះទៅកាន់ភាពរីកចម្រើននៃវិស័យតន្រ្តីសម័យ និងបុរាណ។ ដូច្នេះទស្សនិកជនមិនចាំបាច់មានការងឿងឆ្ងល់នោះទេ ហេតុអ្វីលោកជីដេវីតជ្រើសរើសបទហ៊ីបហប់បែបនេះមកច្រៀងនៅក្នុងពិធីជាតិព្រោះសិល្បៈបុរាណ និងសម័យចាំបាច់ត្រូវដើរទន្ទឹមគ្នាសំរាប់សបង្ហាញពីប្រទេសអភិវឌ្ឍន៍។