BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក G-Devit ប្រកាសចេញថ្មី Goblin ក្រោយពីការស្ងាត់មួយរយៈ

ថ្ងៃចន្ទ, 28 ខែកុម្ភៈ 2022 10:32  BeeTube News

274518512_553249472831048_2867197248322719219_n

បន្ទាប់ពីការស្ងាត់អស់រយៈពេលមួយឆ្នាំរបស់ខ្លួន លោកមិនដែលបានបញ្ចេញបទចម្រៀងឬ MV ថ្មី ដើម្បីជាទស្សនីយភាពដល់អ្នកគាំទ្ររបស់ខ្លួននោះទេ ដែលអ្នកគាំទ្រជាច្រើនរបស់លោកជាច្រើនបានគិតថា ដោយសារតែលោកមានការមមាញឹកជាមួយការផលិតបទភ្លេងនិងការថត MV រីរនារី ឬ Top of the lady របស់មិត្តស្រីរបស់លោក នោះគឺ កញ្ញា ទេព បូព្រឹក្ស។ យ៉ាងណាមិញលោក​ ក៏បានធ្លាប់បង្ហើបខ្លះៗទៅកាន់ហ្វេនៗរបស់លោកផងដែរ កាលថ្ងៃទី៤ ខែកុម្ភៈ ដោយបង្ហោះសារអបជាមួយរូបភាពនៅក្នុងឡានរបស់លោកថា អត់ខ្វល់! ខ្ញុំលាបសក់ថត M/V។

274725369_553310349491627_1250961957266189212_n

តាមរយៈការ Poster នៃអ៊ាលប៊ុមថ្មីដែលមានឈ្មោះថា Goblin របស់លោកបានបង្ហាញច្បាស់ៗអំពីថ្ងៃ កាលបរិច្ឆេទនៃការចេញជាផ្លូវការរបស់លោក ដែលនឹងចេញនៅថ្ងៃ ទី​១១​ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា លោកមិនមានប្រកាសថា​លោកនឹងចេញបទចម្រៀងមួយក្នុងចំណោម Album នេះនោះទេ​ ប៉ុន្តែ Admin ក៏ដូចជាអ្នកគាំទ្ររបស់លោក សង្ឃឹមថានឹងបានស្តាប់បទចម្រៀងថ្មីរបស់លោកមុនពេលនៃការចេញ Album នេះជាផ្លូវការ។ ចង់ដឹងថាក្នុង Album នឹងមានចម្រៀងប៉ុន្មានបទហើយនឹងមានសទ្ទុះការគាំទ្រខ្លាំងដូចជាបទមុនៗរបស់លោកឬអត់ មានតែរង់ចាំដល់ថ្ងៃនោះតែប៉ុណ្ណោះទើបអាចស្រាយចម្ងល់របស់យើងបាន៕


ថ្ងៃចន្ទ, 28 ខែកុម្ភៈ 2022 10:32  BeeTube News