BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទំនាក់ទំនងរវាងលោក G-Devith និង G-Dragon ដែលធ្វើអោយមានរឿងរ៉ាវចម្រូងចម្រាសនៅតាមបណ្តាញសង្គមថ្មីៗនេះ

ថ្ងៃព្រហស្បតិ៍, 11 ខែសីហា 2022 10:19  BeeTube News

294627070_649329929889668_221642506652388110_n (1)

កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ លោកជីដេវីតបានធ្វើការបង្ហេាះ Story មួយនៅក្នុងគណនី Instagram របស់លោកដែលបង្ហាញពីការឆ្លើយតបមួយចំនួនទៅកាន់ Story របស់លោក G-Dragon ដែលជាសមាជិកម្នាក់ក្នុងក្រុមចំរៀងកូរ៉េ Big Bang។ ហើយនៅក្នុង Story ដែលមានរូបថតលោក G-Dragon មួយសន្លឹកអង្គុយក្រពទ្ធ័ជើង លោកជីដេវីតបានធ្វើការឆ្លើយតបសូមអោយលោកជីដ្រាហ្កនមកចូលរួមសម្តែងថតជាមួយនឹងលោក។ យ៉ាងណាមិញសម្រាប់ព្រឹត្តិការណ៍ថត MV បទចំរៀង My brother របស់លោកជីដេវីតថ្មីៗនេះ ក៏ឃើញមានការរៀបចំប្លង់សម្តែង និងខនសេបស្រដៀងគ្នាទៅនឹងបទចំរៀងរបស់លោកជីដ្រាហ្គនមានចំណងជើងថា Who you? ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៣កន្លងទៅនេះ។ 

sfsdfsdfs

ផេករបស់អ្នកគាំទ្ររបស់ក្រុមចម្រៀង Big Bang មួយបានធ្វើការបង្ហេាះរូបភាពថតMVរបស់លោកជីដេវីតទៅនឹង MV បទចំរៀង who you? របស់លោកជីដ្រាហ្កន ហើយពួកគេបានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តដែលលោកជីដេវីតធ្វើការគាស់រំលឹកខនសេបនេះឡើងវិញ។ យ៉ាងណាមិញលោកជីដេវីតក៏បានធ្វើការចែករំលែកបន្តនូវសារមួយនេាះរួមជាមួយនឹងពាក្យពេចន៍មួយឃ្លាថា I’ll be VIP forever no surrender។​​​ 

294006636_647943746694953_2789509048119158732_n-1

លោកជីដេវីតបានបង្ហាញការស្រលាញ់ចូលចិត្ត និងគាំទ្រលោកជីដ្រាហ្កន យ៉ាងមុតមាំដោយបើកចំហ ធ្វើអោយមហាជនខ្លះមានការខ្វែងមតិយោបល់គ្នាអំពីរឿងផលិត MV មួយនេះ។ ខ្លះគាំទ្រសកកម្មភាពរបស់លោកជីដេវីតដោយយល់ថាការស្រលាញ់ចូលចិត្ត និងធ្វើតាមអាយដលរបស់យើងមិនមានអ្វីខុសឆ្គងនេាះទេប៉ុន្តែក៏មានមតិខ្លះទៀតប្រកាន់គោលជំហរយ៉ាងរឹងត្អឹងថាការធ្វើបែបនេះហាក់ដូចជាថតចំលងរំលោភកម្មសិទ្ធិបញ្ញាទៅហើយ។ មានអ្នកគាំទ្ររបស់លោកជាច្រើនបានលើកទឹកចិត្តនិងគាំទ្រដោយពោលពាក្យថាប្រសិនបើយើងបើកគំនិត និងបេះដូងអោយទូលំទូលាយ ការធ្វើនេះមិនជាខុសនេាះទេ  ប្រៀបដូចជាពួកគេកំពុងតែចិត្តអ្វីដែលអាយដល់របស់ពួកគេចូលចិត្តដូចគ្នា។ ចុះទស្សនិកជនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរសម្រាប់រឿងរ៉ាវចម្រូងចម្រាសមួយនេះ? Let me know in the comment below!


ថ្ងៃព្រហស្បតិ៍, 11 ខែសីហា 2022 10:19  BeeTube News