CNA-Washington-
មេដឹកនាំមកពីប្រទេសឧស្សាហកម្មធំៗទាំង៧ (G-7) ដែលជាប្រទេសប្រជាធិបតេយ្យអ្នកមាន និងសម្ព័ន្ធមិត្ត NATO នឹងធ្វើការដើម្បីបង្កើនសម្ពាធទៅលើរុស្សីលើការឈ្លានពានទៅលើអ៊ុយក្រែននៅសប្តាហ៍ក្រោយ ខណៈកំពុងបង្កើនការបន្តខ្វាយខ្វល់អំពីចិន, មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃពុធ។ លោកប្រធានាធិបតី Joe-Biden បានចាកចេញកាលពីថ្ងៃសៅរ៍ទៅជួបជាមួយមេដឹកនាំ G-7 នៅខាងត្បូងប្រទេសអាល្លឺម៉ង់ មុនពេលឆ្ពោះទៅកាន់ទីក្រុង Madrid សំរាប់កិច្ចប្រជុំកំពូលNATO ដែលតម្រូវបានគេរំពឹងគិតថានឹងប្រកាសនូវផែនការ ដើម្បីពង្រីកកងទ័ពនៅស្លាបខាងកើតនៃអឺរ៉ុប ហើយសហរដ្ឋអាមេរិកនឹងដាក់ផែនការដើម្បីពង្រឹងសន្តិសុខនៅអឺរ៉ុបជាជំហ៊ានៗ។
ដែលជាលើកទី១ នឹងមានការរួមបញ្ចូលមេដឹកនាំពី Australia, Japan, SouthKorea, និង New Zealand ទៅក្នុងកិច្ចប្រជុំកំពូល NATO ដែលមានគោលបំណងចង់បង្ហាញថាសង្រ្គាមនៅអ៊ុយក្រែនមិនបានធ្វើឲ្យប្រទេសលោកខាងលិចដកថយពីការយកចិត្តទុកដាក់ទៅលើចិននោះទេ មន្ត្រីបាននិយាយ។ មេដឹកនាំ G-7 នឹងជួបប្រជុំនៅក្នុងវិមាន Alpine ដែលមានរយៈចម្ងាយក្នុងការធ្វើដំណើរប្រហែលជា១ម៉ោង ដែលស្ថិតនៅខាងត្បូងទីក្រុង Munich នៅថ្ងៃទី២៦-២៨ខែមិថុនា ត្រូវបានគេរំពឹងថានឹងលើយកបញ្ហាការទន្រ្ទានផ្នែកសេដ្ឋកិច្ចរបស់ចិន ដែលមានការកៀបសង្កត់កាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មន្ត្រីម្នាក់បាននិយាយ។
“សង្រ្គាមរុស្សីប្រឆាំងនឹងអ៊ុយក្រែន បានធ្វើឲ្យដៃគូររបស់យើងនៅជុំវិញពិភពលោកកក្រើកឡើង” មន្ត្រីទី២បាននិយាយ “វាក៏បានបង្ហាញផងដែរថា ដោយរបៀបណាក៏ដោយ អ៊ុយក្រែនមិនបានបណ្តាលឲ្យភ្នែកយើងងាកចេញពីបាល់ដែលកំពុងតែនៅក្នុងជើងចិននោះទេ ដែលជាការពិតវាផ្ទុយទៅវិញ”។ ការពិតយុទ្ធសាស្ត្រដែលជាផ្នត់គំនិតថ្មីមួយដែលគាំទ្រជាសាធារណៈដោយមេដឹកនាំ NATO នៅពេលដែលគេជួបគ្នានៅ Madrid ថ្ងៃទី២៩-៣០ នឹងលើកយកការគំរាមកំហែងរបស់រុស្សីនិងជាលើកទី១ចិន មន្ត្រីបាននិយាយ។
អាល្លឺម៉ង់ដែលជាប្រធាន G-7 ក្នុងឆ្នាំនេះ ក៏បានអញ្ជើញ Argentina, India, Indonesia, Senegal និង South Africa ចូលរួមនៅក្នុងសម័យប្រជុំកំពូលនេះផងដែរ ។ ការប៉ះពាល់នៃសង្រ្គាមរុស្សីទៅលើអ៊ុយក្រែន ក្នុងការនាំឲ្យតម្លៃឋាមពលនិងម្ហូបអាហារឡើងថ្លៃយ៉ាងខ្ពស់និងបង្ករឲ្យមានគ្រោះថ្នាក់ដល់ប្រទេសដែលមានចំណូលទាបនិងមធ្យមនឹងក្លាយទៅជាចំណុចចាប់អារម្មណ៍មួយទៀតនៅក្នុងកិច្ចប្រជុំនេះផងដែរ "មន្ត្រីបាននិយាយ"។ មេដឹកនាំទាំងឡាយនឹងបញ្ចេញនូវទស្សនៈរបស់ពិភពលោកដោយឈរទៅលើហេតុផលនៃសេរីភាពនិងការបើកចំហរ ដោយមិនមែនជាការកៀបសង្កត់ ការឈ្លានពាន ឬរង្វង់នៃឥទ្ធិពល។ ពួកគេនឹងផ្តោតទៅលើរឿងកិច្ចសហប្រតិបត្តិការណ៍ខាងសេដ្ឋកិច្ច។