News-
រដ្ឋមន្ត្រីក្រសួងការបរទេស ចក្រភពអង់គ្លេស Liz Truss បាននិយាយថា ទីក្រុងមូស្គូនឹងប្រឈមទៅនឹងផលវិបាកធ្ងន់ធ្ងរ បើសិនជាវាយប្រហារអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការបរទេស G-7 បានជួបប្រជុំគ្នានៅ Liverpool ដើម្បីពិភាក្សាពីវិបត្តិនេះ ជាមួយនឹងរឿងជាច្រើន ដូចជា Afghanistan ។ រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស Liz Truss បានស្វាគមន៍ក្រុមប្រទេសទាំង៧ G-7 ព្រមទាំងបានជំរុញឲ្យរុស្សីអត់ធ្មត់ពីការវាយប្រហារលើអ៊ុយក្រែន។ អ្នកស្រីបានអំពាវនាវផងដែរ ចំពោះប្រជាជាតិប្រជាធិបតេយ្យសេរី រួមត្របាញ់ចូលគ្នា ដើម្បីបញ្ឈប់ការពឹងផ្អែកទៅលើឧស្ម័នរបស់រុស្សី។
Truss បាននិយាយថា ការប្រជុំរបស់ G-7 វាជាការបង្ហាញនូវការឯកភាពរវាងប្រទេសដែលមានឧស្សាហកម្មធំៗមានចិត្តគំនិតដូចគ្នា ដែលយើងនឹងមានជំហរដាច់ខាតខ្លាំងក្លា ប្រឆាំងទៅនឹងការឈ្លានពាននិងការគោរពចំពោះអ៊ុយក្រែន។ រឿងនេះបានកើតឡើងដោយសារ រុស្សីត្រូវបានគេរាយការណ៍មកថា បានរៀបចំកំលាំងទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែន។ Truss បាននិយាយថា ការឈ្លានពានណាមួយទៅលើអ៊ុយក្រែន វាជាកំហុសយុទ្ធសាស្ត្រ ដែលនឹងមានផលវិបាកធ្ងន់ធ្ងរសំរាប់ទីក្រុងមូស្គូ។
សហរដ្ឋអាមេរិកនិងសមាជិក NATO ដ៏ទៃទៀតបាននិយាយពីពេលមុនថា ពួកគេនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឺងទៅលើរុស្សី បើសិនជាមូស្គូធ្វើការឈ្លានពាន។ Truss បាននិយាយថា លោកស្រីចង់ធ្វើការ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ប្រជាជាតិប្រជាធិបតេយ្យសេរីមានសមត្ថភាពនឹងមានជំរើសផ្សេងទៀតចំពោះការផ្គត់ផ្គង់ឧស្ម័នរបស់រុស្សី។ នេះបន្ទាប់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកនៅជុំវិញរឿង Nord Stream2 ពីរុស្សីចូលទៅអាល្លឺម៉ង់។ “មានសេចក្តីសំរេចចិត្តជាច្រើនដែលធ្វើឡើងដោយពិភពសេរី នៅក្នុងតំណាក់កាលខ្លីដើម្បីចាប់យកឋាមពលដែលមានតម្លៃថោក ឬក៏ចំណាយថវិការតិច ហើយដែលមានតម្លៃយូរអង្វែងសំរាប់សេរីភាពនិងប្រជាធិបតេយ្យ” លោកស្រីបានបន្ថែម “ហើយយើងមិនអាចធ្វើឲ្យមានកំហុសម្តងទៀតនោះទេ”។
កិច្ចប្រជុំ G-7 នៃអ្នកការទូតជាន់ខ្ពស់មកពីប្រទេស Uk, US, Canada, France, Germany, Italy និង Japan រដ្ឋមន្ត្រីក្រសួងការបរទេស អាស៊ាន (ASEAN) នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលជាលើកដំបូងនៅថ្ងៃអាទិត្យ។ កូរ៉េខាងត្បូង អាហ្រ្វិកខាងត្បូង និងឥណ្ឌាក៏នឹងចូលរួមផងដែរក្នុងឋានៈជាភ្ញៀវ ដែលជ្រើសរើសដោយចក្រភពអង់គ្លេស។ ការដាក់បញ្ចូលប្រទេសអាស៊ីជាផ្នែកមួយដែលជាការពេញចិត្តរបស់ចក្រភពអង់គ្លេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បន្ទាប់ពីបានចាកចេញពីសហគមន៏អឺរ៉ុបកាលពីឆ្នាំមុន។
ក្រៅពីការជជែកលើរឿងរិស្សី របៀបវារៈដែលត្រូវបានយកមកជជែកនៅក្នុងកិច្ចប្រជុំ G-7 គឺរួមមាន កូវីដ-19 បំរែបំរួលអាកាសធាតុ ភាពតានតឹងនៅរដ្ឋបាល់កង់ និងកូរ៉េខាងជើង៕