BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

របៀបវារះដ៏ចម្បងរបស់អ៊ុយក្រែនក្នុងការជួបប្រជុំកំពូលរបស់ប្រធានសភា G-7 នៅក្នុងទីក្រុង Berlin

ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 09:44  គុន ច័ន្ទរដ្ឋា

photo_2022-09-17_09-33-29 (1)

DW-

ប្រធានសភារបស់អ៊ុយក្រែនបានស្នើរសុំ អាវុធថ្មីទំនើប ខណះដែលប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi បានជួបជាមួយមេដឹកនាំអាល្លឺម៉ង់។ Pelosi បានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យបន្តជំនួយចំពោះទីក្រុង​ Kyiv នៅចំពេលដែលមានកើនឡើងក្នុងការចាប់យកទឹកដីមកវិញតាមរយះជ័យជំនះថ្មីៗរបស់យោធា។ប្រធានរដ្ឋសភា G-7បានជួបប្រជុំគ្នានៅទីក្រុង Berlin កាលពីថ្ងៃសុក្រ ដែលការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនជារបៀបវារះកំពូលនៃកិច្ចប្រជុំ។ Russian Stefanchuck ប្រធានសភាអ៊ុយក្រែន បានធ្វើសុន្ទរកថាមួយទៅកាន់អង្គប្រជុំក្នុងឋានះជាភ្ញៀវពិសេស។

កិច្ចប្រជុំកំពូលនេះ បានលេចចេញមក ខណះដែលអ៊ុយក្រែនសង្ឃឹមថានឹងបង្វែរនូវជ័យជំនះខាងយោធាថ្មីៗនេះទៅជាកម្លាំងចលករដែលមាននិរន្តរភាពដើម្បីបញ្ចប់នូវសង្រ្គាមនិងរុញច្រានកងទ័ពរុស្សីចេញពីទឹកដីរបស់ខ្លួន។ "ស្ថានភាពនៅលើសមរភូមិមុខបានផ្លាស់ប្តូរហើយនៅពេលនេះ ដោយសារកងទ័ពរបស់យើង ក៏ប៉ុន្តែក៏ដោយសារអាវុធដែលយើងបានទួលដែរ" Stefanchuk បាននិយាយកាលពីថ្ងៃសុក្រ “ហេតុដូច្នេះហើយ យើងត្រូវការអាវុធយុទ្ធភ័ណ្ឌថ្មីៗ"។ ប្រជាពលរដ្ឋអ៊ុយក្រែនបានការពារមិនត្រឹមតែការពារប្រជាធិបយេយ្យរបស់ខ្លួនទេ ប៉ុន្តែសំរាប់យើងទាំងអស់គ្នា “ហេតុនេះហើយ យើងត្រូវការអាវុធថ្មីៗនិងទំនើបបន្ថែមទៀត” ដែលនេះជាតម្លៃយ៉ាងតិចតួចបំផុតដែលយើងបានចំណាយ។

Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិកបានបន្ថែមទៀតថា “ប្រាកដណាស់យើងកំពុងមានការខ្វាយខ្វល់អំពីតម្លៃឋាមពលដែលមានតម្លៃខ្ពស់ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នេះបានបូជាជីវិតដ៏មានតម្លៃរបស់គេ” ទីក្រុង​ Washington ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះមានជំហរដាច់ខាតថា សម្ព័ន្ធមិត្តមិនត្រូវនឿយណាយចំពោះជំនួយនៅក្នុងរបត់ដ៏សំខាន់នេះទេសំរាន់អ៊ុយក្រែន។ ក្នុងនាមជាប្រធានសភាសហរដ្ឋអាមេរិក Pelosi បានធ្វើជាអធិបតីភាពលើការអនុមតិ្តនៃជំនួយយោធា។ លោកស្រីបានថ្លែងក្នុងការផ្តល់នូវជំនួយសន្តិសុខដ៏សំខាន់ទៅកាន់អ៊ុយក្រែន ជំនួយមនុស្សធម៌និងជំនួយសេដ្ឋកិច្ច ហើយនិងការដាក់ទណ្ឌកម្ម ហើយទណ្ឌកម្មទៀតរហូតដល់រុស្សីឈឺចាប់។

 Barbel Bas ប្រធានសភាអាល្លឺម៉ង់បាននិយាយថា ប្រធានាធិបតី​ Vladimir Putin បានធ្វើសង្រ្គាមប្រឆាំងចំពោះប្រទេសទាំងអស់ដែលជាប្រជាធិបតេយ្យសេរីក្នុងលោកខាងលិចនិងបានបំផ្លាញប្រទេសរបស់ខ្លួននៅក្នុងដំណើរការនេះ “ហើយនេះជាសង្រ្គាមដែលលោកពុំអាចឈ្នះបានឡើយ” លោកស្រីបាននិយាយ។ បន្ទាប់មកក្នុងថ្ងៃនោះ Pelosi បានរៀបចំឲ្យមានការជួបប្រជុំដាច់ដោយឡែកពីគ្នា ជាមួយលោកអធិការបតី អាល្លឺម៉ង់ Olaf Scholz  អ្នកទាំង២ ត្រូវបានគេរំពឹងថានិងពិភាក្សារគ្នាអំពីស្ថានភាពនៅក្នុងអ៊ុយក្រែនក៏ដូចជាវិបត្តិនៃឋាមពលនិងជីវភាពរស់នៅដែលមានផលប៉ះពាល់ដោយសារសង្រ្គាមនេះ៕


ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 09:44  គុន ច័ន្ទរដ្ឋា