Reuters-
មេដឹកនាំក្រុមប្រទេសG-7 កាលពីថ្ងៃអាទិត្យបានអះអាងថានឹងបង្កើនប្រាក់ចំនួន៦០០ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលជាមូលនិធិឯកជននិងសាធារណៈក្នុងរយៈពេល៥ឆ្នាំដើម្បីផ្តល់ហិរញ្ញវត្ថុទៅលើតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអភិវឌ្ឍន៍និងដើម្បីប្រឆាំងទៅនឹងផែនការចាស់របស់ចិនផ្លូវមួយខ្សែរក្រវ៉ាត់១ដែលមានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី Joe-Biden និងមេដឹកនាំ G-7 ដ៏ទៃទៀតបានរៀបចំឡើងវិញនិងដាក់ឈ្មោះថ្មី "ដៃគូរវិនិយោគហេដ្ឋារចនាសម្ព័ន្ធសាកល" នៅក្នុងការជួបជុំប្រចាំឆ្នាំដែលកំពុងប្រព្រឹត្តិទៅក្នុងឆ្នាំនេះនៅ Schleswig Elmau ក្នុងអាល្លឺម៉ង់ភាគខាងត្បូង ។
Biden បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្តល់ទុនចល័ត២០០ពាន់លានដុល្លារ ដែលជាមូលនិធីសហព័ន្ធដើម្បីគាំទ្រគំរោងក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ដែលជួយដោះស្រាយបំរែបំរួលអាកាសធាតុ ក៏ដូចជាធ្វើឲ្យមានការលូតលាស់លើវិស័យសុខាភិបាលសាកល សមភាពហ្សែនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធ ឌីហ្សីតាល់។ “ខ្ញុំចង់បង្ហាញឲ្យបានច្បាស់ថា នេះមិនមែនជាជំនួយឬអំណោយសប្បុរសធម៌នោះទេ។ "វាជាការវិនិយោគដែលនឹងនាំមកនូវការវិលត្រឡប់សំរាប់អ្ន្នកទាំងអស់គ្នា" Biden និយាយដោយបន្ថែមថា វានឹងអនុញ្ញាតិឲ្យប្រទេសទាំងឡាយ “បានឃើញនូវផលប្រយោជន៍ដ៏ពិតប្រាកដនៃដៃគូរជាមួយនិងប្រជាធិបតេយ្យ”។
Biden បាននិយាយថាសាច់ប្រាក់ជាច្រើនរយពាន់លានដុល្លារ នឹងចេញមកពីធនាគារអភិវឌ្ឍន៍ពហុភាគី វិទ្យាស្ថានអភិវឌ្ឍហិរញ្ញវត្ថុ មូលនិធីទ្រព្យអធិបតេយ្យនិងដ៏ទៃទៀត។ អឺរ៉ុបនឹងផ្តល់៣០០ពាន់លានអឺរ៉ូសំរាប់ការផ្តួចផ្តើមគំនិតក្នុងពេលជាមួយគ្នាដើម្បីកសាងនិរន្តភាពផ្សេងៗទៀតតទល់នឹងផែនការគំនិតផ្តួចផ្តើមផ្លូវ១ខ្សែរក្រវ៉ាត់១របស់ចិន ដែលប្រធានាធិបតីចិន Xi Jing Pingបានរៀបចំឡើងនូវក្នុងឆ្នាំ២០១៣, ប្រធានគណកម្មាធិការអឺរ៉ុប Ursula Von der Leyen បានប្រាប់អង្គប្រជុំ។លោកស្រីបានបន្ថែមទៀតថា បើគ្មានការជួយជ្រោមជ្រែងប្រទេសពីប្រទេសអភិវឌ្ឍន៍ទេ វានឹងមិនមាននិរន្តរភាពសំរាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកទេ។
មេដឹកនាំនៃប្រទេសអុីតាលី កាណាដា និងជប៉ុន ក៏បាននិយាយផងដែរអំពីផែនការរបស់ពួកគេ ដែលប្រទេសខ្លះបានប្រកាសដាច់ដោយឡែកពីគ្នា។ លោកប្រប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson មិនបានបង្ហាញខ្លួនទេ ប៉ុន្តែប្រទេសរបស់គេក៏បានចូលរួមផងដែរ។ ផែនការវិនិយោគរបស់ចិនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍និងកម្មវិធីនៅក្នុង១០០ប្រទេសមានគោលបំណងនឹងបង្កើតនូវសករាជដ៏ទំនើបមួយនៃអតីតអាណាចក្រ ពាណិជ្ជកម្មផ្លូវសូត្រដែលចេញដំណើរពីអាស៊ីមកអឺរ៉ុប។ មន្ត្រីសេតវិមានបាននិយាយថា ផែនការនេះបានផ្តល់ផលប្រយោជន៍ជាក់ស្តែងតិចតួចណាស់ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។